Category: សេដ្ឋកិច្ច

IMF ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ក្នុងឆ្នាំ ២០២៦

IMF ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ក្នុងឆ្នាំ ២០២៦

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងត្រឹម ៣% ក្នុងឆ្នាំ ២០២៦ ដោយរងសម្ពាធពីការកើនឡើងថ្លៃថាមពល ការថយចុះនៃទេសចរណ៍ និងប្រាក់ផ្ញើពីក្រៅប្រទេសជាដើម

កម្ពុជាជំរុញការពង្រឹងវិស័យវេចខ្ចប់ គោលដៅបង្កើនតម្លៃផលិតផលក្នុងស្រុក

កម្ពុជាជំរុញការពង្រឹងវិស័យវេចខ្ចប់ គោលដៅបង្កើនតម្លៃផលិតផលក្នុងស្រុក

កម្ពុជាកំពុងជំរុញការពង្រឹងវិស័យវេចខ្ចប់ ដើម្បីគាំទ្រការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងបង្កើនតម្លៃបន្ថែមក្នុងស្រុក ខណៈឧស្សាហកម្មកែច្នៃអាហារ និងផលិតកម្មក្នុងស្រុកកំពុងរីកចម្រើន

កម្ពុជា និងនូវែលសេឡង់ ជំរុញកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

កម្ពុជា និងនូវែលសេឡង់ ជំរុញកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

កម្ពុជា និងនូវែលសេឡង់ បានពិភាក្សាស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាថ្មី ថាមពលកកើតឡើងវិញ និងទេសចរណ៍

CMA ជំរុញយុវជនពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងត្រៀមខ្លួនចូលទីផ្សារការងារ

CMA ជំរុញយុវជនពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងត្រៀមខ្លួនចូលទីផ្សារការងារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការជាមួយសាកលវិទ្យាល័យ បៀលប្រាយ (BBU) សាខាខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជនក្នុងវិស័យហិរញ្ញវត្ថុ» ដើម្បីផ្តល់ចំណេះដឹងជាក់ស្តែងដល់យុវជនអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារ

ARDB ឈ្នះពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានតភ្ជាប់ទីផ្សារ និងការផលិត

ARDB ឈ្នះពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានតភ្ជាប់ទីផ្សារ និងការផលិត

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់ ADFIAP Development Award 2026 សម្រាប់កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៤៩ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា

CDC ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលពេញលេញសម្រាប់សេវាសាធារណៈចាប់ពីថ្ងៃទី២៦ ខែតុលា

CDC ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលពេញលេញសម្រាប់សេវាសាធារណៈចាប់ពីថ្ងៃទី២៦ ខែតុលា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក. ឬ CDC) នឹងដាក់ឱ្យអនុវត្តវិក្កយបត្រឌីជីថលពេញលេញសម្រាប់ការទូទាត់សេវាសាធារណៈគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវា និងបង្កើនទំនុកចិត្តដល់វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងសាធារណជន

គម្រោងលើកកម្ពស់ដំណោះស្រាយសេដ្ឋកិច្ចចក្រានេះ រំពឹងថានឹងកាត់បន្ថយសំណល់ប្លាស្ទិក ១៩,០០០ តោនត្រឹមឆ្នាំ២០២៨

គម្រោងលើកកម្ពស់ដំណោះស្រាយសេដ្ឋកិច្ចចក្រានេះ រំពឹងថានឹងកាត់បន្ថយសំណល់ប្លាស្ទិក ១៩,០០០ តោនត្រឹមឆ្នាំ២០២៨

ក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានសម្ពោធជាផ្លូវការគម្រោង «ការលើកកម្ពស់ដំណោះស្រាយសេដ្ឋកិច្ចចក្រា សម្រាប់វិស័យម្ហូបអាហារ និងភេសជ្ជៈ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិកនៅកម្ពុជា» ឬ «Plastic Reboot Cambodia» ដោយអនុវត្តនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ

ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធគយជាង ៤២០លានដុល្លារ តែការនាំចេញកើនឡើង

ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធគយជាង ៤២០លានដុល្លារ តែការនាំចេញកើនឡើង

ចំណូលពន្ធគយរបស់កម្ពុជាបានបាត់បង់ប្រមាណ ១ ៦៨៨,៧២ប៊ីលានរៀល ឬស្មើប្រមាណ ៤២០,៥១លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តែការនាំចេញរបស់កម្ពុជាបានកើនឡើង ២១,៣ភាគរយ ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ

ភ្ជុំបិណ្ឌ ២០២៦៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ៦០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ

ភ្ជុំបិណ្ឌ ២០២៦៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ៦០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ

ដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

ធនាគារជាតិ និងនិយ័តករមូលបត្រកម្ពុជា ព្រមានពីហានិភ័យខ្ពស់នៃការជួញដូរ និងវិនិយោគលើទ្រព្យនិម្មិត

ធនាគារជាតិ និងនិយ័តករមូលបត្រកម្ពុជា ព្រមានពីហានិភ័យខ្ពស់នៃការជួញដូរ និងវិនិយោគលើទ្រព្យនិម្មិត

ធនាគារជាតិនៃកម្ពុជា (NBC) និងនិយ័តករមូលបត្រកម្ពុជា (SERC) បានចេញសេចក្តីថ្លែងការណ៍រួមជាថ្មី ដោយក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួញដូរ និងការវិនិយោគលើទ្រព្យនិម្មិត ឬគ្រីបតូ ដោយសារទ្រព្យប្រភេទនេះមានហានិភ័យខ្ពស់ និងអាចបង្កការខាតបង់ដល់វិនិយោគិន