ក្រុមហ៊ុនជាង ១០០ ក្នុងវិស័យទេសចរណ៍ បាននាំយកឱកាសការងារ និងកម្មសិក្សាជាង ៥,០០០ កន្លែង មកផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារនៅកម្ពុជា តាមរយៈ «វេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៦» ដែលរំពឹងថានឹងមានអ្នកចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារដោយផ្ទាល់ប្រមាណ ៣,០០០ នាក់
Category: សេដ្ឋកិច្ច
ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ធំធេងដល់ការដឹកជញ្ជូន ធារាសាស្ត្រ និងតំបន់ជុំវិញ
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច-សង្គមយ៉ាងធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសការបង្កើនប្រសិទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹក ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការជំរុញការអភិវឌ្ឍតំបន់ជុំវិញឱ្យកាន់តែរីកចម្រើន
កម្ពុជាចុះ MOU ផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោត ៤០ ម៉ឺនតោន ទៅវៀតណាម ក្នុងរយៈពេល ២ឆ្នាំ
ក្រុមហ៊ុនកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោតក្នុងបរិមាណសរុប ៤០ ម៉ឺនតោន ក្នុងរយៈពេល ២ឆ្នាំ
កម្ពុជាស្នើអាល្លឺម៉ង់ជួយទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបមកវិនិយោគនៅកម្ពុជា
កម្ពុជាបានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់បន្តគាំទ្រវិស័យអាទិភាព និងជួយសម្របសម្រួលទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងគាំទ្រគោលដៅចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩
ព្រះសីហនុត្រៀមរៀបចំបុណ្យសមុទ្រលើកទី១២ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចខៀវ
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»
ភ្ញៀវទេសចរ Odyssey សរសើរកម្ពុជា «ប្រទេសតូច ប៉ុន្តែបេះដូងធំ»
ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០០នាក់ មកពី ១៥សញ្ជាតិ រួមជាមួយនាវិក និងក្រុមការងារប្រមាណ ១៥០នាក់ នៃនាវាទេសចរណ៍ Villa Vie Odyssey បានសម្តែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងការយកចិត្តទុកដាក់ខ្ពស់ ខណៈនាវាកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ចូលរួមពិភាក្សាពីដំណោះស្រាយហិរញ្ញប្បទានសម្រាប់ MSMEs តាមរយៈថ្នាលឌីជីថល
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពីការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈទិន្នន័យ និងថ្នាលឌីជីថល ក្នុងឱកាសវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦
គម្រោងដាំឈើ និងកែច្នៃឈើទុន ១០ លានដុល្លារ នៅរតនគិរី ស្នើសុំការលើកទឹកចិត្តពិសេស
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានចុះពិនិត្យទីតាំងគម្រោងវិនិយោគកសិ-ឧស្សាហកម្មដាំឈើពាណិជ្ជកម្ម និងរោងចក្រកែច្នៃឈើ ដែលមានទុនវិនិយោគ ១០ លានដុល្លារអាម៉េរិក នៅខេត្តរតនគិរី ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងសំណើសុំការលើកទឹកចិត្តពិសេស ព្រមទាំងការសម្រួលនីតិវិធីអនុវត្តគម្រោង
ខេត្តព្រះសីហនុ ទាក់ទាញគម្រោងវិនិយោគ ១៤ មានទុនជាង ២៣៧ លានដុល្លារ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី២៨ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៤ ដែលមានទុនវិនិយោគសរុបជាង ២៣៧ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារប្រមាណ ២ ៧០០កន្លែង
កម្ពុជាជំរុញការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយថ្លៃដើម និងបើកឱកាសអភិវឌ្ឍសេដ្ឋកិច្ចបៃតង
ក្រសួងបរិស្ថាន និងគណៈកម្មាធិការបម្រើក្វេគ័រអាមេរិកាំង (AFSC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ក្នុងគោលបំណងជួយកម្ពុជាកាត់បន្ថយហានិភ័យ និងថ្លៃដើមដែលអាចកើតមានពីបញ្ហាបរិស្ថាន ព្រមទាំងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង













