ហាងលក់ទំនិញ 7-Eleven នៅក្រុងកំពត ត្រូវបានរាយការណ៍ថាបានបិទទ្វារហើយ ចំពេលយុទ្ធនាការធ្វើពហិការមិនគាំទ្រផលិតផលថៃនៅកម្ពុជាបន្តមានឥទ្ធិពលលើឥរិយាបថអ្នកប្រើប្រាស់ និងអាជីវកម្មដែលមានទំនាក់ទំនងជាមួយម៉ាកយីហោថៃ...
Author: Manuk Bee (Bee Manuk)
អ្នកជំនាញ៖ វិស័យដីធ្លីភ្នំពេញមិនមែនអត់ទីផ្សារទេ តែអ្នកលក់ និងអ្នកទិញកំពុងរង់ចាំគ្នា
ទីផ្សារដីធ្លីនៅរាជធានីភ្នំពេញ មិនមែនបាត់បង់តម្រូវការទាំងស្រុងនោះទេ ប៉ុន្តែភាពស្ងប់ស្ងាត់នៃការទិញលក់នាពេលបច្ចុប្បន្ន គឺបណ្តាលមកពីគម្លាតតម្លៃរវាងអ្នកលក់ និងអ្នកទិញ ដែលមិនទាន់អាចឈានដល់ការព្រមព្រៀងគ្នាបាន
ក្រុមហ៊ុនជាង ១០០ ផ្តល់ឱកាសការងារ និងកម្មសិក្សាជាង ៥,០០០ កន្លែង ក្នុងវិស័យទេសចរណ៍
ក្រុមហ៊ុនជាង ១០០ ក្នុងវិស័យទេសចរណ៍ បាននាំយកឱកាសការងារ និងកម្មសិក្សាជាង ៥,០០០ កន្លែង មកផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារនៅកម្ពុជា តាមរយៈ «វេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៦» ដែលរំពឹងថានឹងមានអ្នកចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារដោយផ្ទាល់ប្រមាណ ៣,០០០ នាក់
អ្នកឧកញ៉ា សំ សុខនឿន៖ ឱកាសវិនិយោគកំពុងផ្លាស់ពីខុនដូទៅអចលនទ្រព្យឧស្សាហកម្ម
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យដែលមានបទពិសោធន៍យូរឆ្នាំ បានលើកឡើងថា ឱកាសវិនិយោគនៅក្នុងវិស័យអចលនទ្រព្យកំពុងផ្លាស់ប្តូរពីទីផ្សារខុនដូទៅកាន់អចលនទ្រព្យឧស្សាហកម្ម ដោយសារតម្រូវការទីផ្សារមានភាពខុសគ្នា
ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ធំធេងដល់ការដឹកជញ្ជូន ធារាសាស្ត្រ និងតំបន់ជុំវិញ
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច-សង្គមយ៉ាងធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសការបង្កើនប្រសិទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹក ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការជំរុញការអភិវឌ្ឍតំបន់ជុំវិញឱ្យកាន់តែរីកចម្រើន
កម្ពុជាចុះ MOU ផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោត ៤០ ម៉ឺនតោន ទៅវៀតណាម ក្នុងរយៈពេល ២ឆ្នាំ
ក្រុមហ៊ុនកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោតក្នុងបរិមាណសរុប ៤០ ម៉ឺនតោន ក្នុងរយៈពេល ២ឆ្នាំ
កម្ពុជាស្នើអាល្លឺម៉ង់ជួយទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបមកវិនិយោគនៅកម្ពុជា
កម្ពុជាបានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់បន្តគាំទ្រវិស័យអាទិភាព និងជួយសម្របសម្រួលទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងគាំទ្រគោលដៅចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩
ព្រះសីហនុត្រៀមរៀបចំបុណ្យសមុទ្រលើកទី១២ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចខៀវ
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»
ភ្ញៀវទេសចរ Odyssey សរសើរកម្ពុជា «ប្រទេសតូច ប៉ុន្តែបេះដូងធំ»
ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០០នាក់ មកពី ១៥សញ្ជាតិ រួមជាមួយនាវិក និងក្រុមការងារប្រមាណ ១៥០នាក់ នៃនាវាទេសចរណ៍ Villa Vie Odyssey បានសម្តែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងការយកចិត្តទុកដាក់ខ្ពស់ ខណៈនាវាកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ចូលរួមពិភាក្សាពីដំណោះស្រាយហិរញ្ញប្បទានសម្រាប់ MSMEs តាមរយៈថ្នាលឌីជីថល
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពីការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈទិន្នន័យ និងថ្នាលឌីជីថល ក្នុងឱកាសវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦













