អគ្គនាយិកានៃក្រុមហ៊ុន ធី អ អ៊ី អ៉ីមផត អិចផត ឯ.ក (T R E IMPORT EXPORT CO., LTD.) លោកស្រី តែ ស៊ូអេង ដែលជាថៅកែស្រី នាំចូលផលិតផល និងគ្រឿងសំអាងពីបរទេស ព្រមទាំងមានផលិតផលប្រេនផ្ទាល់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជា ថ្មីៗនេះបានរៀបចំកម្មវិធីខួបកំណើតឲ្យកូនប្រុសស្រីទាំង ២ ក្នុងថ្ងៃតែមួយ។


សេដ្ឋិនីដែលរកស៊ីជំនួញផ្នែកផលិតផលថែរក្សាសម្រស់រូបនេះ ស្រលាញ់កូនប្រុសស្រីទាំង ២ ខ្លាំងណាស់។ សម្រាប់ថ្ងៃខួបកូនប្រុសច្បង ដ្បិតថាកន្លងហួសពីកូនស្រី ១ សប្ដាហ៍ តែលោកស្រី ស៊ូអេង បានរៀបចំឡើងក្នុងថ្ងៃតែមួយតែម្ដង។
ដោយកូនប្រុសច្បងមានឈ្មោះ តាន់ អមណារិន វ័យ ១៤ ឆ្នាំ និងកូនស្រីដ៏គួរឲ្យក្នាញ់ តាន់ អេលេនណា គម្រប់វ័យ ១០ ឆ្នាំ។ ដោយលោកស្រី តែ ស៊ូអេង កំពុងពពោះកូនទី ៣ តែរូបសម្ផស្សនៅតែស្រស់ស្អាត ដដែល។


ចំណែកការគ្រងឈុតសម្លៀកបំពាក់វិញលោកស្រី ស៊ូអេង ជ្រើសរើសឈុតពណ៌ផ្ទៃមេឃយ៉ាងស្រស់ស្អាត សមសួនជាមួយរូបរាងពេលមានផ្ទៃពោះស្រាប់។ សម្រាប់ស្បែកជើងវិញ សមគ្នាជាមួយឈុតពណ៌ផ្ទៃមេឃនោះ។
ស្បែកជើង AMINA MUADDI តម្លៃជាង១ ពាន់ដុល្លារ អមដោយគ្រឿងអលង្ការពេជ្រ ភ្លឺ ចាំងចែង នរណាក៏សរសើរមិនដាច់ពីមាត់៕




អត្ថបទ៖ ឆដា, រូបភាព៖ តែ ស៊ូអេង Te sou eng






