Category: សេដ្ឋកិច្ច

Home » សេដ្ឋកិច្ច
ក្រុមហ៊ុន JAPFA Group សម្លឹងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

ក្រុមហ៊ុន JAPFA Group សម្លឹងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

ក្រុមហ៊ុន JAPFA Group ដែលជាក្រុមហ៊ុនកសិ-ចំណីអាហារឈានមុខមួយនៅអាស៊ី បានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែងរកឱកាសបណ្តាក់ទុនក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

អង្ករកម្ពុជាបោះជំហានចូលទីផ្សារហ្វីលីពីន តាមកិច្ចសន្យានាំចេញ ១០,០០០ តោន

អង្ករកម្ពុជាបោះជំហានចូលទីផ្សារហ្វីលីពីន តាមកិច្ចសន្យានាំចេញ ១០,០០០ តោន

អង្ករកម្ពុជាបានបោះជំហានបន្ថែមចូលទីផ្សារហ្វីលីពីន តាមរយៈកិច្ចសន្យាទិញ-លក់អង្ករចំនួន ១០,០០០ តោន រវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ដែលជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើនទៅកាន់ទីផ្សារនេះជាលើកដំបូង

ខេត្តព្រះសីហនុជំរុញសក្តានុពលទេសចរណ៍ និងធុរកិច្ច ឆ្ពោះទៅជាមជ្ឈមណ្ឌលទីក្រុងធំទី ២ របស់កម្ពុជា

ខេត្តព្រះសីហនុជំរុញសក្តានុពលទេសចរណ៍ និងធុរកិច្ច ឆ្ពោះទៅជាមជ្ឈមណ្ឌលទីក្រុងធំទី ២ របស់កម្ពុជា

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងពង្រឹងសក្តានុពលទេសចរណ៍ និងធុរកិច្ចរបស់ខេត្ត ឆ្ពោះទៅជាគោលដៅទេសចរណ៍ និងធុរកិច្ចកម្រិតអន្តរជាតិ និងជាមជ្ឈមណ្ឌលទីក្រុងធំទី ២ របស់កម្ពុជា

កម្ពុជាជំរុញវៀតណាមបង្កើនការវិនិយោគលើការកែច្នៃកសិផលជាផលិតផលសម្រេច

កម្ពុជាជំរុញវៀតណាមបង្កើនការវិនិយោគលើការកែច្នៃកសិផលជាផលិតផលសម្រេច

កម្ពុជាបានជំរុញវិនិយោគិនវៀតណាមនៅកម្ពុជា ឱ្យបង្កើនការវិនិយោគលើការកែច្នៃផលិតផលកសិកម្មជាផលិតផលសម្រេច ស្របពេលវិស័យឯកជនវៀតណាមបានបង្ហាញគម្រោងវិនិយោគលើការកែច្នៃកៅស៊ូ ជីសរីរាង្គ និងកាហ្វេ

សមាគមកម្ពុជា-អាស៊ានប្តេជ្ញាទាក់ទាញក្រុមហ៊ុនភាពយន្តធំៗចិនមកកម្ពុជា

សមាគមកម្ពុជា-អាស៊ានប្តេជ្ញាទាក់ទាញក្រុមហ៊ុនភាពយន្តធំៗចិនមកកម្ពុជា

សមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតភាពយន្តធំៗពីប្រទេសចិន និងតំបន់រដ្ឋបាលពិសេសហុងកុង មកថតភាពយន្តខ្នាតធំនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ

ARDB ត្រៀមកញ្ចប់ឥណទានទុនបង្វិល ២០០ លានដុល្លារ គាំទ្ររោងម៉ាស៊ីនប្រមូលទិញស្រូវរដូវកាលនេះ

ARDB ត្រៀមកញ្ចប់ឥណទានទុនបង្វិល ២០០ លានដុល្លារ គាំទ្ររោងម៉ាស៊ីនប្រមូលទិញស្រូវរដូវកាលនេះ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ត្រៀមបញ្ចេញកញ្ចប់ឥណទានទុនបង្វិលរហូតដល់ ២០០ លានដុល្លារ សម្រាប់គាំទ្ររោងម៉ាស៊ីនកិនស្រូវប្រមូលទិញ និងស្តុកស្រូវពីកសិករឱ្យបានទាន់ពេលវេលា ក្នុងរដូវប្រមូលផលឆ្នាំ២០២៦ ដោយមានគោលដៅរួមចំណែករក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារ

ក្រុមហ៊ុន ៦ បង្ហាញតម្រូវការគ្រាប់ស្វាយចន្ទីឆៅសរុប ១៤៤,០០០ តោនពីកម្ពុជា

ក្រុមហ៊ុន ៦ បង្ហាញតម្រូវការគ្រាប់ស្វាយចន្ទីឆៅសរុប ១៤៤,០០០ តោនពីកម្ពុជា

ក្រុមហ៊ុនចំនួន ៦ បានបង្ហាញតម្រូវការគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាសរុប ១៤៤,០០០ តោន ខណៈសមាគមស្វាយចន្ទីកម្ពុជា (សសក) កំពុងជំរុញការតភ្ជាប់ដោយផ្ទាល់រវាងអ្នកផលិត និងអ្នកទិញ ដើម្បីពង្រីកទីផ្សារ និងជួយបង្កើនឱកាសលក់សម្រាប់កសិករ

ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា អាចកើនដល់ ១,៨ ពាន់លានដុល្លារ នៅឆ្នាំ២០២៩

ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា អាចកើនដល់ ១,៨ ពាន់លានដុល្លារ នៅឆ្នាំ២០២៩

ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ១,១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ ពាន់លានដុល្លារ នៅឆ្នាំ២០២៩ ខណៈក្រសួងពាណិជ្ជកម្មកំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ឆ្ពោះទៅឆ្នាំ២០៣០

រយៈពេល ៨ ខែ ពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបាន ១១ ពាន់លានដុល្លារ

រយៈពេល ៨ ខែ ពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបាន ១១ ពាន់លានដុល្លារ

ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ ១១.១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៦ ខណៈកម្ពុជាកំពុងជំរុញការពង្រីកការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអាមេរិក

កម្ពុជា ជំរុញឱ្យក្រុមហ៊ុនចិន ៣ មកបោះទុន​ក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា LED និងអាគុយ EV

កម្ពុជា ជំរុញឱ្យក្រុមហ៊ុនចិន ៣ មកបោះទុន​ក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា LED និងអាគុយ EV

កម្ពុជាបានជំរុញឱ្យក្រុមហ៊ុនចិនចំនួន ៣ មកបោះទុនលើគម្រោងវិនិយោគថ្មីៗក្នុងវិស័យអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម បច្ចេកវិទ្យា LED និងធាតុផ្សំអាគុយសម្រាប់រថយន្តអគ្គិសនី (EV) ក្នុងបេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅទីក្រុងស៊ិនជិន ខេត្តក្វាងទុង ប្រទេសចិន