ក្រសួងបរិស្ថាន និងគណៈកម្មាធិការបម្រើក្វេគ័រអាមេរិកាំង (AFSC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ក្នុងគោលបំណងជួយកម្ពុជាកាត់បន្ថយហានិភ័យ និងថ្លៃដើមដែលអាចកើតមានពីបញ្ហាបរិស្ថាន ព្រមទាំងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង
Category: សេដ្ឋកិច្ច
កម្ពុជា ពិនិត្យគម្រោងវិនិយោគទុន ២២២លានដុល្លារ រំពឹងបង្កើតការងារ ៩០០កន្លែង
គម្រោងវិនិយោគមួយចំនួន ដែលមានទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ៩០០កន្លែង ត្រូវបានលើកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយលើកទី១០ ក្នុងឆ្នាំ២០២៦ របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ADB អនុម័តហិរញ្ញប្បទាន ៧២លានដុល្លារ ពង្រឹងកសិកម្មជនបទ និងភាពធន់កសិករកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២លានដុល្លារអាម៉េរិក ដើម្បីជួយកម្ពុជាពង្រឹងការធ្វើកសិកម្មនៅតាមជនបទ បង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម និងលើកកម្ពស់ភាពធន់របស់កសិករខ្នាតតូចប្រមាណ ២០ម៉ឺននាក់ នៅក្នុងឃុំដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ
កម្ពុជា-តួកគីយ៉េ បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការនយោបាយ ពាណិជ្ជកម្ម វិនិយោគ និងវិស័យសំខាន់ៗផ្សេងទៀត
កម្ពុជា និងតួកគីយ៉េ បានប្តេជ្ញាបន្តពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង ដោយផ្តោតលើវិស័យសំខាន់ៗចាប់ពីនយោបាយ សន្តិសុខ និងការពារជាតិ រហូតដល់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការតភ្ជាប់តាមជើងហោះហើរត្រង់
ស្ពានមេគង្គ-មេគង្គឃី-កោះនរា ចាប់ផ្តើមឈានចូលដំណាក់កាលសាងសង់
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណបកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងឈានចូលដំណាក់កាលសាងសង់ បន្ទាប់ពីកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោង ត្រូវបានចុះហត្ថលេខាជាផ្លូវការ
ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តសម្រាប់ប្រជាពលរដ្ឋកម្ពុជា
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា ដោយផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ មិនកំណត់ត្រឹមតែកម្មករ និងនិយោជិតរបស់ក្រុមហ៊ុនឡើយ
កម្ពុជា-អ៊ីស្រាអែល ប្តេជ្ញាជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងទេសចរណ៍
កម្ពុជា និងអ៊ីស្រាអែល បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងការងារ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ
កម្ពុជាស្រូបទាញទុន ៤៧០ លានដុល្លារ ពីគម្រោងវិនិយោគ ៣៦ ក្នុងខែកញ្ញា
កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦គម្រោង ក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយមានទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ១៧ពាន់កន្លែង
ជំនាញយានយន្ត និងរថយន្តអគ្គិសនី ក្លាយជាជម្រើសសម្រាប់យុវជនត្រៀមចូលទីផ្សារការងារ
លោក ណុនឌី អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មរថយន្ត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានជំរុញឱ្យយុវជន ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាជ្រើសរើសជំនាញបច្ចេកទេស ដើម្បីបង្កើនឱកាសការងារ និងឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យយានយន្ត
កម្ពុជា-អាស៊ែបៃហ្សង់ ចុះ MoU ជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ
សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ក្នុងឱកាសវេទិកាធុរកិច្ច អាស៊ែបៃហ្សង់-កម្ពុជា នៅទីក្រុងបាគូ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦













