ភ្នំពេញ៖ គម្រោងវិនិយោគមួយចំនួន ដែលមានទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ៩០០កន្លែង ត្រូវបានលើកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយលើកទី១០ ក្នុងឆ្នាំ២០២៦ របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
តាមប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយចំនួន។
គម្រោងទាំងនេះមានទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និងមានសក្តានុពលបង្កើតការងារប្រមាណ ៩០០កន្លែង។
កិច្ចប្រជុំច្រកចេញ-ចូលតែមួយ គឺជាវេទិកាមួយសម្រាប់ពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ៕









