សហភាពអឺរ៉ុប បារាំង និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរួមគ្នាបើកការប្រកួតប្រជែងកម្រិតតំបន់ផ្នែកបច្ចេកវិទ្យានិម្មិត (Virtual Reality – VR) សម្រាប់និស្សិត ដោយផ្តោតលើការពង្រឹងជំនាញឌីជីថល និងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងចីរភាព
Category: សេដ្ឋកិច្ច
កម្ពុជា គ្រោងចំណាយ ១.២២ ពាន់លានដុល្លារ លើកញ្ចប់អន្តរាគមន៍ ៣ ជំរុញកំណើនសេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ១.២២ ពាន់លានដុល្លារអាម៉េរិក លើកញ្ចប់អន្តរាគមន៍ចំនួន ៣ ដែលមានវិធានការសរុប ២៧ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិក្នុងឆ្នាំ ២០២៦ ព្រមទាំងដាក់ជាមូលដ្ឋានសម្រាប់កំណើនប្រកបដោយចីរភាពនៅឆ្នាំខាងមុខ
ផ្សារមូលបត្រកម្ពុជាស្ទុះឡើងខ្លាំងក្នុងខែសីហា ខណៈការជួញដូរកើនជិត ៣០០%
សកម្មភាពនៅផ្សារមូលបត្រកម្ពុជា (ផមក) បានស្ទុះឡើងខ្លាំងក្នុងខែសីហា ឆ្នាំ២០២៦ ដោយសន្ទស្សន៍ទីផ្សារឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៤ឆ្នាំ ខណៈទំហំជួញដូរជាមធ្យមប្រចាំថ្ងៃកើនជិត ៣០០% និងចំនួនវិនិយោគិនសកម្មបានបំបែកកំណត់ត្រាថ្មី
កម្ពុជា-ចិន ជំរុញការដោះស្រាយបញ្ហាវិនិយោគិន និងទាក់ទាញទុនវិនិយោគថ្មី
កម្ពុជា និងចិន បានបន្តពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដោយផ្តោតលើការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមហ៊ុនចិន កែលម្អបរិយាកាសធុរកិច្ច និងបង្កើនទំនុកចិត្តរបស់វិនិយោគិន ដើម្បីជំរុញការពង្រីកការវិនិយោគ និងទាក់ទាញទុនវិនិយោគថ្មីៗមកកម្ពុជា
កម្ពុជាមានប្រជាជនក្នុងវ័យធ្វើការជាង ១៣ លាននាក់ ខណៈ ៧,៨ លាននាក់រស់នៅជនបទ
ប្រទេសកម្ពុជាមានប្រជាជនក្នុងវ័យធ្វើការប្រមាណ ១៣,១ លាននាក់ ក្នុងឆ្នាំ ២០២៥ ក្នុងនោះស្ត្រីមានចំនួន ៦,៨លាននាក់ និងបុរស ៦,៣លាននាក់ ខណៈប្រជាជនក្នុងវ័យធ្វើការចំនួន ៧,៨ លាននាក់រស់នៅតំបន់ជនបទ និង ៥,៣ លាននាក់រស់នៅតំបន់ទីប្រជុំជន
ក្រុមហ៊ុន Panasonic មើលឃើញសក្តានុពលកម្ពុជា ស្វែងរកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា និងការវិនិយោគ
ក្រុមហ៊ុន Panasonic បានមើលឃើញកម្ពុជាជាទីផ្សារដ៏សំខាន់ និងបង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល ការអភិវឌ្ឍធនធានមនុស្ស ស្តង់ដាផលិតផល និងការពង្រឹងភាពអនុលោម
សមាគមឧកញ៉ាកម្ពុជា បង្កើតភាពជាដៃគូថ្មីជាមួយក្រុមហ៊ុន ១០ បង្កើនអត្ថប្រយោជន៍សមាជិក
សមាគមឧកញ៉ាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនចំនួន ១០ ដើម្បីពង្រឹងបណ្តាញភាពជាដៃគូក្នុងវិស័យឯកជន និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀតសម្រាប់សមាជិក គ្រួសារសមាជិក និងបុគ្គលិករបស់សមាគម
Grab ស្វែងរកកិច្ចសហប្រតិបត្តិការលើ EV, MSME និងការអភិវឌ្ឍជំនាញនៅកម្ពុជា
ក្រុមហ៊ុន Grab Holdings Inc. របស់សិង្ហបុរី បានស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយយានយន្តអគ្គិសនី (EV) ការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ព្រមទាំងការលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍជំនាញឌីជីថលសម្រាប់អ្នកបើកបរ និងដៃគូពាណិជ្ជកររបស់ក្រុមហ៊ុននៅកម្ពុជា
ថេប្លេតខ្មែរ K Haitech គឺជាជម្រើសអំណោយស័ក្តិសមបំផុតសម្រាប់សិស្សប្រឡងជាប់បាក់ឌុបឆ្នាំ ២០២៦
ខណៈសិស្សានុសិស្សជាច្រើនទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦ និងត្រៀមបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ការស្វែងរកឧបករណ៍បច្ចេកវិទ្យាសម្រាប់គាំទ្រដល់ការសិក្សា ក៏កំពុងក្លាយជាតម្រូវការសំខាន់មួយ។ ក្នុងនោះ ថេប្លេត K Haitech បានក្លាយជាជម្រើសស័ក្តិសមបំផុតមួយសម្រាប់អ្នកកំពុងស្វែងរកអំណោយជូនដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំនេះ។
ARDB និងក្លិបអ្នកកាសែតកម្ពុជា ចុះអនុស្សរណៈជំរុញការផ្សព្វផ្សាយវិស័យកសិកម្ម និងហិរញ្ញវត្ថុ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្លិបអ្នកកាសែតកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង













