ក្រុមហ៊ុន មេគង្គណិត ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតរបស់កម្ពុជា និងក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសាយប័រ បញ្ញាសិប្បនិម្មិត (AI) និងបរិវត្តកម្មឌីជីថល ដើម្បីផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាដល់អាជីវកម្ម និងស្ថាប័នសាធារណៈនៅកម្ពុជា
Tag: វៀតណាម
កម្ពុជាចុះ MOU ផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោត ៤០ ម៉ឺនតោន ទៅវៀតណាម ក្នុងរយៈពេល ២ឆ្នាំ
ក្រុមហ៊ុនកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោតក្នុងបរិមាណសរុប ៤០ ម៉ឺនតោន ក្នុងរយៈពេល ២ឆ្នាំ
កម្ពុជាជំរុញវៀតណាមបង្កើនការវិនិយោគលើការកែច្នៃកសិផលជាផលិតផលសម្រេច
កម្ពុជាបានជំរុញវិនិយោគិនវៀតណាមនៅកម្ពុជា ឱ្យបង្កើនការវិនិយោគលើការកែច្នៃផលិតផលកសិកម្មជាផលិតផលសម្រេច ស្របពេលវិស័យឯកជនវៀតណាមបានបង្ហាញគម្រោងវិនិយោគលើការកែច្នៃកៅស៊ូ ជីសរីរាង្គ និងកាហ្វេ
កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញពាណិជ្ជកម្មឱ្យដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងវៀតណាម បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២០ ពាន់លានដុល្លារអាមេរិក ក្នុងពេលខាងមុខ
ពាណិជ្ជកម្មកម្ពុជា-វៀតណាម រំពឹងកើនដល់ជាង ១២ ពាន់លានដុល្លារ នៅឆ្នាំ២០២៦
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង ១២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦ បន្ទាប់ពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ និងឈានដល់ ១១,៣៣ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥
កម្ពុជា-វៀតណាម កំណត់គោលដៅកំណើនទំហំពាណិជ្ជកម្មទ្វេទិស ដល់ ២០ ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងវៀតណាម បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនលើវិស័យសំខាន់ៗ ក្នុងនោះរួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងកំណត់គោលដៅធ្វើពាណិជ្ជកម្មឱ្យសម្រេចបាន ២០ ពាន់លានដុល្លារ រវាងប្រទេសទាំងពីរ។
កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
កម្ពុជា និងវៀតណាម បានប្តេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត បន្ទាប់សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ខេត្តព្រៃវែងរបស់កម្ពុជា)-តឹនណាម(ខេត្តតៃនិញរបស់វៀតណាម)។
កម្ពុជា-វៀតណាម នឹងអាចសម្រេចបានគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ នៅពេលខាងមុខ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ រវាងប្រទេសកម្ពុជា និងវៀតណាម នឹងអាចសម្រេចបាននៅពេលខាងមុខ ខណៈត្រឹមតែរយៈពេល ៩ ខែឆ្នាំ ២០២៥ នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានជាង ៦ ពាន់លានដុល្លារ ហើយនិងដាក់គោលដៅដល់ ២០ ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាម បានកើនឡើងជាបន្តបន្ទាប់ ពោលគឺសម្រេចបានទំហំទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កើនឡើង ៤.១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
ការចរចាពន្ធគយកម្ពុជា-អាមេរិកជុំទី៣៖ ឯកភាពគ្នាដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត សម្រាប់កិច្ចប្រជុំចរចាជុំបន្ទាប់
កិច្ចប្រជុំការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនាម្សិលមិញ តាមរយៈអនឡាញ កម្ពុជា-អាមេរិកបានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួន













