នៅក្នុងមុខជំនួញគ្រឿងអលង្ការ លោកស្រី ឆាយ លក្ខិណា ម្ចាស់ហាង Lukfook តែងតែត្រូវបានគេឯងលើកបង្ហាញពីសមត្ថភាពខ្ពស់ក្នុងការដឹកនាំ។ ជាពិសេសហាងគ្រឿងអលង្ការ ក្រោមការដឹកនាំរបស់លោកស្រី បានពង្រីកខ្លួនយ៉ាងច្រើនសាខាក្នុងប្រទេស។


បើនិយាយពីហាងគ្រឿងអលង្ការ ឡុកហ្វុក របស់លោកស្រី លក្ខិណា ពេលនេះបានពង្រីករហូតទៅដល់ ៤ សាខាទៅហើយ។ ដោយរបរនេះ ទាមទារចំណេះដឹង និងបទពិសោធន៍ខ្ពស់ ទើបជួយឲ្យការងារអភិវឌ្ឍន៍ទៅមុខជាលំដាប់។
ការងារ និងរូបសម្រស់របស់លោកស្រី ឆាយ លក្ខិណា តែងតែដើរទន្ទឹមគ្នា ដោយជានិច្ចកាលស្រ្តីអ្នកជំនួញធំរូបនេះ មើលទៅមិនចេះចាស់សោះឡើយ។ បើទោះជាមានកូនប្រុសធំពេញកំលោះហើយតែលោកស្រី មិនដែលថមថយឡើយនូវភាពស្រស់ស្អាត។



ភាពស្រស់ស្អាតមិនមែនសំដៅលើគ្រឿងអលង្ការ សម្ភារប្រេនៗឡើយ តែការមានរបៀបរបបក្នុងការរស់នៅត្រឹមត្រូវ ជួយថែរក្សាផ្លូវចិត្ត និងផ្លូវកាយមានសុខភាពល្អ ហើយសម្រស់ក៏កើនទៅតាមនោះដែរ។
គួរបញ្ជាក់ថា លោកស្រី ឆាយ លក្ខិណា ប្រធានក្រុមហ៊ុនហ្គោដេន អេរ៉ា យូអិលរី ឯ.ក ក៏ជាសប្បុរសជន ដែលតែងតែចូលរួមឧបត្ថម្ភក្នុងការងារមនុស្សធម៌ជាច្រើនក្នុងមួយឆ្នាំៗ ហើយក៏ជាអ្នកដែលសកម្មក្នុងការងាររបស់សមាគមសិល្បករខ្មែរផងដែរ៕


អត្ថបទ៖ ឆដា, រូបភាព៖ Chhay Leakhena






