លោក អ៊ឹង វីរៈ អគ្គ​នាយក​បន្ត​វេន នៃ ជីប ម៉ុង ហ្វូដ អេន ប៊ែវិរីជីស បណ្ដើរ​ភរិយាក្នុងថ្ងៃពិសេសរបស់ក្រុមហ៊ុន

កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​យក្ស​របស់​ខ្មែរ ដែល​ផលិត​ផលិតផល​មាន​គុណភាព ជីប ម៉ុង គ្រុប បាន​រៀបចំ​ព្រឹត្តិការណ៍ «THE NEW LEGACY» កាលពី​រាត្រី​ថ្ងៃ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ នៅ​សណ្ឋាគារ ហៃយ៉ាត់ រ៉ីជិនស៊ី ភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

រាត្រី​នោះ​មាន​ការ​ជួបជុំ​ពី​សំណាក់​លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំកំពូលៗ និង​ថ្នាក់​ដឹក​នាំ​បន្តវេន នៃ​ក្រុមហ៊ុន ជីប ម៉ុង រួមជាមួយភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដៃគូអាជីវកម្ម និង​វត្តមាន​តារា​ចម្រៀង សិល្បករ-សិល្ប​ការិនី​ល្បី​ៗ​ជាច្រើន។ ដោយ​ក្នុង​នោះ​លោក អ៊ឹង វីរៈ អគ្គ​នាយក​បន្ត​វេន នៃ ជីប ម៉ុង ហ្វូដ អេន ប៊ែវិរីជីស ក៏​បាន​បណ្ដើរ​ភរិយា​ជាទី​ស្រលាញ់​ចូលរួម​ជុំ​ជួប​ក្រុម​គ្រួសារ និង​ដៃគូ​អាជីវកម្ម​ផងដែរ។

ក្នុង​កម្មវិធី​ទាំង​មូល តម្រូវ​ឲ្យ​ប្រើ​ប្រាស់​សម្លៀកបំពាក់​ពណ៌​ខ្មៅ ហើយ​គូ​ស្វាមី​ភរិយា​វ័យ​ក្មេង អគ្គ​នាយក​បន្ត​វេន នៃ ជីប ម៉ុង ហ្វូដ អេន ប៊ែវិរីជីស អ៊ឹង វីរៈ និង​ភរិយា​គឺ​អ្នកនាង ស៊ុន ស៊ីមុនី ក៏​មិន​ខុស​ពី​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ដែរ។

អ្នកនាង ស៊ុន ស៊ីមុនី បាន​កាន់​កាបូប​ដៃ Chanel និង​អាវ សំពត់ ព្រម​ទាំង​ស្បែកជើង​ពណ៌​ខ្មៅ​ដែល​ប្រេន Dior។ សម្រាប់ ឈុត​គ្រឿង​អលង្ការ​វិញ កូន​ស្រី​ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​លោក ស៊ុន ចាន់ថុល ពិតជា​ពូកែ​រើស​ឲ្យ​សម​នឹង​ខ្លួន​ណាស់ ដោយ​ជ្រើស​ឈុត​គ្រឿង​តូច​ៗ ត្បូង​ពេជ្រ​ស​ភ្លឺ​ចិញ្ចាចចិញ្ចែង។

គួរ​បញ្ជាក់​ថា លោក អ៊ឹង វីរៈ និង​អ្នកនាង ស៊ុន ស៊ីមុនី បាន​រៀបការ​លើក​ទី​១​នៅ​លើ​ទឹកដី​អឺរ៉ុប​កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ ២០២៦៕​

អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Group