អ្នកនាង អ៊ឹង ស៊ីវឈីនស៊ី កូនស្រីសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ តែងតែស្រស់ស្អាត ស្រទន់ និងសមសួនគ្រប់ឈុតសម្លៀកបំពាក់

អ្នកនាង អ៊ឹង ស៊ីវឈីនស៊ី កូន​ស្រីសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ទើប​​​រៀប​មង្គលការ​ដើម​ឆ្នាំ ​២០២៦ ថ្មី​ៗនេះអ្នកនាងបានបង្ហាញ​ឲ្យ​ឃើញ​​រូប​សម្រស់ស្រស់​សោភា និង​រូបរាង​តូចច្រឡឹងមិនប្រែ ហើយ​មើល​ទៅសមរម្យ ​ស្រគត់ស្រគំ ទន់ភ្លន់​ដូច​ដើម។

តាមដានជាមួយយើង៖ Million Times

បន្ទាប់ពី​រៀប​មង្គលការ​នា​ដើម​ឆ្នាំ ២០២៦ នេះ​រួច​មក កូន​ស្រី​សំណព្វ​ចិត្ត​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ បន្ត​ចូលរួម​សកម្មភាព​ផ្សេង​ៗ​របស់​ក្រុមហ៊ុន និង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ផ្សេង​ៗ ដោយ​មាន​ការ​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ខ្លាំង។

កាលពី​ពេល​ថ្មី​ៗ​នេះ​កូន​ប្រសា​ស្រី​ថៅកែ​ហាង​លក់​​សម្លៀកបំពាក់ លីម ហុង គឺ អ៊ឹង ស៊ីវឈីនស៊ី បាន​ចូលរួម​ថ្ងៃ​ពិសេស​របស់​អ្នក​ស្គាល់​គ្នា។ ក្នុង​នាម​ជា​ភាទុនិកនៃក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ ING Holdings Co.,Ltd អ្នកនាង អ៊ឹង ស៊ីវឈីនស៊ី បាន​ជ្រើសរើស​រ៉ូប​ដ៏​ស្រស់​ស្អាត។

ស្ត្រី​វ័យ​ក្មេង​ដែល​ជា​កូន​ស្រី​សហ​ស្ថាបនិក​ក្រុមហ៊ុន អាយអិនជី ហូលឌីង និង​ជា​ម្ចាស់ទីក្រុងរណប ING City តែងតែ​មាន Lifestyle ជា​នារី​ទាន់​សម័យ តែ​ប្រកាន់​ខ្ជាប់​ភាព​រម្យទម​ជានិច្ច។ មិន​តែ​ប៉ុណ្ណោះ​អ្នកនាង ក៏​ជា​នារី​មាន​រូប​សម្រស់ និង​រាងរៅ​ស្អាតបាត​ជានិច្ច។

គួរ​បញ្ជាក់​ថា អ៊ឹង ស៊ីវឈីនស៊ី បាន​រៀប​មង្គលការ​ជាមួយ​លោក ​លឹម ហ្វីលីប កូន​ប្រុស ឧកញ៉ា ចាប មួយហុង ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ម្ចាស់​ហាង​​លក់​​សម្លៀកបំពាក់ លីម ហុង ដែល​ឈរ​ឈ្មោះ​ជិត ២០ ឆ្នាំ​មក​ហើយ​នោះ៕

អត្ថបទ៖ ឆដា, រូបភាព៖ ingchhinsy