
ភ្នំពេញ៖ អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន KH Haitech ដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Haier Global Business ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Haier Group ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី «ឱកាសវិនិយោគរបស់សហគមន៍ហ្វ្រង់កូហ្វូនីក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា»។
កិច្ចពិភាក្សានេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃជំនួបពាណិជ្ជកម្មសម្រាប់សមាជិកប្រទេសនិយាយភាសាបារាំង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុន KH Haitech និងជាដៃគូយុទ្ធសាស្ត្ររបស់ Haier Global Business ដែលជាបុត្រសម្ព័ន្ធរបស់ Haier Group អ្នកឧកញ៉ា សំ សុខនឿន ត្រូវបានអញ្ជើញឱ្យចូលរួមចែករំលែកទស្សនៈ និងបទពិសោធន៍ក្នុងវិស័យធុរកិច្ច ពាក់ព័ន្ធនឹងឱកាសវិនិយោគក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ជូនដល់សមាជិកសហគមន៍ហ្វ្រង់កូហ្វូនី។
ការរៀបចំកិច្ចពិភាក្សានេះបានផ្តល់វេទិកាសម្រាប់ការផ្លាស់ប្តូរយោបល់ និងការស្វែងយល់ពីឱកាសវិនិយោគរវាងសហគមន៍ប្រទេសនិយាយភាសាបារាំង និងកម្ពុជា ដោយផ្តោតលើវិស័យសេដ្ឋកិច្ចឌីជីថល ដែលជាប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សាធុរកិច្ចនេះ។
ការចូលរួមរបស់អ្នកឧកញ៉ា សំ សុខនឿន ក្នុងនាមជាវាគ្មិនកិត្តិយស ក៏បានបង្ហាញពីការចូលរួមរបស់វិស័យឯកជនកម្ពុជាក្នុងវេទិកាផ្លាស់ប្តូរទស្សនៈស្តីពីបរិយាកាសធុរកិច្ច និងឱកាសវិនិយោគក្នុងវិស័យឌីជីថលរបស់កម្ពុជា ជាមួយសហគមន៍ធុរកិច្ចអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KH Haitech ដែលជាម្ចាស់ម៉ាកយីហោបច្ចេកវិទ្យាខ្មែរ K Haitech កំពុងចូលរួមចំណែកជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ជូនឧបករណ៍ និងដំណោះស្រាយបច្ចេកវិទ្យាចម្រុះ ដោយផ្តោតលើការនាំយកបច្ចេកវិទ្យាទំនើប និងស្តង់ដារអន្តរជាតិមកកាន់ទីផ្សារកម្ពុជា។
K Haitech គឺជាម៉ាកយីហោខ្មែររបស់ក្រុមហ៊ុន KH Haitech ដែលជាដៃគូយុទ្ធសាស្ត្ររបស់ Haier Global Business ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Haier Group ដែលជាក្រុមហ៊ុនធំមួយក្នុងវិស័យបច្ចេកវិទ្យា។
តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនមានគោលដៅនាំយកបច្ចេកវិទ្យាទំនើបដែលមានស្តង់ដារអន្តរជាតិមកផ្តល់ជូនអតិថិជន និងស្ថាប័ននានានៅកម្ពុជា។
ផលិតផល និងដំណោះស្រាយបច្ចេកវិទ្យារបស់ K Haitech រួមមានឧបករណ៍បច្ចេកវិទ្យា ដូចជា ថេប្លេត កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុប្រភេទ All-in-One ព្រមទាំងដំណោះស្រាយបច្ចេកវិទ្យាឆ្លាតវៃសម្រាប់វិស័យសំខាន់ៗមួយចំនួន។
ក្នុងវិស័យអប់រំ ក្រុមហ៊ុនផ្តល់ដំណោះស្រាយ Smart Education ដែលផ្តោតលើការលើកកម្ពស់គុណភាពអប់រំតាមរយៈបច្ចេកវិទ្យាឌីជីថល។ ចំណែកវិស័យសុខាភិបាល ដំណោះស្រាយ Smart Healthcare មានគោលដៅគាំទ្រការអភិវឌ្ឍសេវាសុខាភិបាលតាមរយៈបច្ចេកវិទ្យាទំនើប។
លើសពីនេះ ក្រុមហ៊ុនក៏មានដំណោះស្រាយ Smart Energy សម្រាប់ជំរុញការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំង Smart Manufacturing ដែលផ្តោតលើការបង្កើនប្រសិទ្ធភាពផលិតកម្មតាមរយៈស្វ័យប្រវត្តិកម្ម និងបរិវត្តកម្មឌីជីថល។
ចក្ខុវិស័យរបស់ K Haitech គឺផ្តល់ជូនវិស័យអាជីវកម្ម ស្ថាប័នអប់រំ ស្ថាប័នរដ្ឋ និងសហគមន៍នានានៅកម្ពុជា នូវបច្ចេកវិទ្យាដែលមាននវានុវត្តន៍ គុណភាព និងស្របតាមស្តង់ដារអន្តរជាតិ ក្រោមស្មារតី «មោទនភាពខ្មែរ បច្ចេកវិទ្យាខ្មែរ ស្តង់ដារអន្តរជាតិ»៕
អត្ថបទ៖ ប៊ី



















