បន្ទាប់ពីរៀបការហើយ ពេលនេះក៏ដល់វេនដែលអ្នកនាង សេង ជនីនាថ ដើរចូលរួមមង្គលការមិត្តភ័ក្ដិវិញម្ដង។ មេធាវីស្រី ដែលមានទាំងសម្រស់ និងចំណេះដឹងរូបនេះ បានគ្រងឈុតពណ៌ក្រហម ទៅកម្មវិធីគេ។


ស្ត្រីវ័យក្មេង ដែលមានជំនាញក្នុងវិស័យច្បាប់រូបនេះ អ្នកនាង ឈុនប៊ុនថា អេលីហ្សា និង CEO វ័យក្មេង គួច វរ្ម័ន ដោយមានស្វាមីជាទីស្រឡាញ់ទៅជាមួយ។ ក្នុងឈុតរ៉ូបកាំម្ញីពណ៌ក្រហម ធ្វើឲ្យគេនឹកឃើញដល់រោងមង្គលការរបស់អ្នកនាង សេង ជនីនាថ តែម្ដង។
ស្ថិតក្នុងឈុតក្រហម ថែមដោយគ្រឿងអលង្ការពេជ្រភ្លឺចិញ្ចាច អ្នកនាង ជនីនាថ បញ្ចេញសម្រស់កាន់តែបញ្ចេញពន្លឺថែមទៀត។ ទាំងឈុត និងគ្រឿងអលង្ការ ពិតជាស័ក្ដិសមជាមួយស្រ្តីអភិជន សេង ជនីនាថ ខ្លាំងតែម្ដង។
គួរបញ្ជាក់ផងដែរថា អ្នកនាង សេង ជនីនាថ ជាអ្នកច្បាប់មួយរូប ត្រូវជាកូនស្រីឯកឧត្ដម សេង ប៊ុនឃាង សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងលោកជំទាវ សែម សក្តិកូឡា ចៅក្រមតុលាការកំពូល ហើយក៏ជាចៅស្រីរបស់លោកជំទាវ លី វួចឡេង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕






អត្ថបទ៖ ឆដា, រូបភាព៖ janita_love






