អគ្គនាយិកាក្រុមហ៊ុន Champion Group គ្រុបឫកពាស្រគត់ស្រគំ អញ្ជើញចូលរួមមហោស្រពសិល្បៈដំណើរខ្មែរលើកទី២ ឬកពារ

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ អគ្គ​នាយិកា​ក្រុមហ៊ុន Champion Group គ្រុប អ្នក​ឧកញ៉ា សុខ សុភាព បាន​អញ្ជើញ​ចូលរួម​មហោស្រពសិល្បៈដំណើរខ្មែរលើកទី២ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​ពិសេស។

តាមដានជាមួយយើង៖ Million Times

អគ្គ​នាយិកា​ក្រុមហ៊ុន Champion Group ជា​អ្នក​ជំនួញ​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ទ្រទ្រង់​កម្មវិធី​ជាច្រើន​​មក​ហើយ​មិន​ថា​ព្រឹត្តិការណ៍​ជាច្រើន​បន្ថែម​ទៀត។ ដោយ​សារ​តែ​អ្នក​ឧកញ៉ា ជា​អ្នក​ជំនួញ​ស្រី​ដែល​មាន​ភាព​ស្រគត់ស្រគំ ព្រម​ទាំង​ថែរក្សា​ប្រពៃណី ដោយ​តែងតែ​ប្រើប្រាស់​ឈុត​ច្នៃ​ពី​សូត្រ​ខ្មែរ។

នា​ឱកាស​ចូលរួមមហោស្រពសិល្បៈដំណើរខ្មែរលើកទី២​អគ្គនាយិកា ក្រុមហ៊ុន Champion Group គ្រុប បាន​ប្រើប្រាស់​សម្លៀកបំពាក់​ហូល​ពណ៌​បៃតង​លាយ​គោម​ទឹក​ប្រាក់​យ៉ាង​សាមញ្ញ។

បើ​ទោះ​ជា​ឈុត​ស្រគត់ស្រគំ តែ​ពិតជា​ស័ក្ដិសម​ជាមួយ​រូប​សម្ផស្ស និង​ឋានៈ​មុខមាត់​ក្នុង​សង្គម​របស់​អ្នក​ឧកញ៉ា។ ក្រៅពី​សម្លៀកបំពាក់​ប្រពៃណី អគ្គ​នាយិកា​ក៏​ជ្រើសរើស​ស្បែកជើង​ប្រេន​ដ៏​មាន​តម្លៃ​គឺ Ferragamo Vara bow block heel pump ដែល​មាន​តម្លៃ​ប្រមាណ ១ ០០០ ដុល្លារ។

ទោះ​ជា​មាន​តំណែង​អគ្គនាយិកាក្រុមហ៊ុន Champion Group គ្រុប តែ​អ្នក​ឧកញ៉ា សុខ សុភាព មិន​បង្ហាញ​ការ​លេង​ខ្លួន​តាម​រយៈ​គ្រឿង​អលង្ការ​ធំ​ៗ​ឡើយ ដោយ​ជានិច្ចកាល​តែងតែ​ប្រើ​ឈុត​តូច​ៗ​តែ​បញ្ចេញ​ពន្លឺ​ស្រស់​ស្អាត៕

អត្ថបទ៖ ឆដា, រូបភាព៖ Champion Group