ស្អាតមិនធម្មតា! ថៅកែស្រី លាង ធារ៉ា ម្ចាស់គ្រឿងអលង្ការ និង Skincare ក្នុងឈុតស្បៃ ប្រពៃណីបុរាណ

Home » ស្អាតមិនធម្មតា! ថៅកែស្រី លាង ធារ៉ា ម្ចាស់គ្រឿងអលង្ការ និង Skincare ក្នុងឈុតស្បៃ ប្រពៃណីបុរាណ

បើ​និយាយ​ពី​ថៅកែ​ស្រី​នៃ​ហាង​គ្រឿង​អលង្ការ​ដែល​មាន​សម្រស់​ស្រស់ស្អាត​នៅ​ស្រុក​ខ្មែរ គេ​ពិតជា​មិន​អាច​រំលង​បាន​ទេ​ពី​ភរិយា​ឧកញ៉ា ឌី ជោត គឺ​លោកស្រី លាង ធារ៉ា។ មិន​ថា​ការ​តុបតែង​ខ្លួន​ប្រភេទ​ណា ក៏​តុបតែង​មក​ចេញ​ស្អាត​គ្មាន​ចន្លោះ។

តាមដានជាមួយយើង៖ Million Times

ស្រ្តី​អ្នក​ជំនួញ​រូប​នេះ មាន​ភាព​ប៉ិនប្រសព្វ​ខ្លាំង ក្នុង​ការ​រកស៊ី ហើយ​ក៏​កាន់តែ​អស្ចារ្យ​ក្នុង​ការ​រៀបចំ​ខ្លួន​ឲ្យ​សម​នឹង​ឋានៈ មុខមាត់​ក្នុង​សង្គម ព្រម​ទាំង​តួនាទី។ ថ្មី​ៗ​នេះ​ដែរ​លោកស្រី​បាន​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​បុរាណ ដែល​ដូន​តា​បាន​បន្សល់​ទុក គឺ​ឈុត​ស្បៃ លើ​ទឹកដី​អច្ឆរិយ​អង្គរ។

លោកស្រី បាន​ចូលរួម​ក្នុង​ការ​ថែរក្សា​មរតក​ដូនតា ដោយ​បាន​តុបតែង​ខ្លួន​ក្នុង​ឈុត​ស្បៃ ដើម្បី​ឲ្យ​ទាន់ trending។ នោះ​មិន​ត្រឹម​តែ​ជួយ​ដល់​សង្គម​ជាតិ និង​សេដ្ឋកិច្ច​ក្នុង​តំបន់ តែ​លោកស្រី​ក៏​ចូលរួម​ក្នុង​ធ្វើឲ្យ​ឈុត​ដ៏​មាន​តម្លៃ​មួយ​នេះ កាន់តែ​មាន​កេរ្តិ៍ឈ្មោះ​ល្បាញល្បី។

បើ​និយាយ​ពី​រូប​សម្រស់​របស់​ថៅកែ ធីអែនអិល គ្រឿងអលង្ការ ពិតជា​ស្រស់​ស្អាត និង​ត្រូវ​បាន​គេ​សរសើរ​ថា​ដូច​កូន​ក្រមុំ​ទើប​នឹង​រៀបការ​អ៊ីចឹង។ ទោះ​ជា​មាន​កូន​ប្រុស​ស្រី ៣ នាក់​ហើយ​ក៏​ដោយ ក៏​រូប​សម្រស់ រាងរៅ​នៅតែ​ស្អាត​គ្មាន​ប្រែ ជាពិសេស​ក្នុង​ឈុត​ខ្មែរ​ល្អល្អះ​មួយ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី លាង ធារ៉ា ជា​ម្ចាស់​ក្រុមហ៊ុន Theara Leang Co.,Ltd ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ឆ្លាត ហើយ​ពូកែ​ធ្វើ​ទីផ្សារ​ផលិតផល​ដោយ​ខ្លួនឯង មិន​ថា​ផលិតផល​ថែរក្សា​សម្រស់ និង​គ្រឿងអលង្ការ​ឡើយ៕

អត្ថបទ៖ឆដា, រូបភាព៖ Theara Leang