កាលពីពេលថ្មីៗនេះកូនស្រី អ្នកឧកញ៉ា លាង ម៉េង គឺ អ៊ឹង វត្តី និងអនាគតស្វាមី លោក ហ៊ួតកុក បានថតរូប Pre-Wedding យ៉ាងស្រស់ស្អាត ស្រទន់ស័ក្ដិសមបែបខ្មែរបុរាណ ដោយមានការចូលរួមជាលក្ខណៈគ្រួសារតែម្ដង ដោយមានឪពុកម្ដាយទាំងសងខាង។


ក្នុងនោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំងភរិយាគឺលោកស្រី គឹម ចាន់ណា ក៏បានរៀបចំតុបតែងខ្លួនក្នុងឈុតបុរាណដូចគ្នាជាមួយដន្លង និងកូនប្រុសស្រីដែរ។
អ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា ពិតជានៅតែក្មេង និងស្រស់ស្អាតក្នុងឈុតប្រពៃណីខ្មែរ ហើយគ្រងឈុតជាច្រើនឈុតមិនចាញ់កូនៗឡើយ។ ដោយពណ៌ឈុតសម្លៀកបំពាក់ស៊ីគ្នាជាមួយកូនៗតែម្ដង។ អ្នកទាំង ២ បានធ្វើឲ្យអ្នកតាមដានលើប្រព័ន្ធទំនាក់ទំនងសង្គមចាប់អារម្មណ៍ខ្លាំង និងបានលើកឡើងថា ដូចកំលោះក្រមុំ រៀបមង្គលការខ្លួនឯងអ៊ីចឹង។



គួរបញ្ជាក់ថា កញ្ញា អ៊ឹង វត្តី ហៅ Marshell គឺជាកូនស្រីអ្នកឧកញ៉ា លាង ម៉េង បានភ្ជាប់ពាក្យជាមួយកំលោះសង្ហា លោក ស៊ី ហ៊ួតកុក ដែលជាកូនប្រុសអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ប្រធានក្រុមហ៊ុន បុរីអេចអិន ឌីវេឡុបមិន រៀលអ៊ីស្តេត។
ក្រោយការថត Pre-Wedding របស់ Marshell និង ហួត អ្នកលេងបណ្ដាញសង្គមដែលតែងតែគាំទ្រ និងតាមដានសកម្មភាពនៃអាជីវកម្មគ្រួសារ ជីប ម៉ុង គ្រុប ទស្សន៍ទាយថា អ្នកទាំង ២ អាចនឹងរៀបការឆាប់ៗនេះ៕







អត្ថបទ៖ ឆដា, រូបភាព៖ Maha Virak Make Up Artist






