បន្ទាប់ពីរៀបការនៅបឹង Como គូស្នេហ៍ទាំង២ បង្ហាញ Pre-wedding នៅខ្មែរម្ដង

CEO វ័យក្មេង គួច វរ្ម័ន ឬ​មាន​ឈ្មោះ​ក្រៅ Cameron និង​​ ឈុនប៊ុនថា អេលីហ្សា បន្ទាប់​ពី​រៀប​មង្គលការ​លើ​ទឹកដី​អ៊ីតាលី នៅ​បឹង Como ចប់​រួចរាល់​កាលពី​ខែ​មុន ឥឡូវ​ក៏​មាន​រូបភាព Pre-Wedding នៅ​លើ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd និង​ភរិយា​បាន​ត្រៀម​នឹង​រៀប​មង្គលការ​នៅ​លើ​ទឹកដី​កំណើត​ម្ដង​ទៀត ដោយ​ជា​ជំហាន​ដំបូង​អ្នក​ទាំង ២ បាន​ថត Pre-Wedding លើ​ទឹកដី​សៀមរាប ក្នុង​ឈុត​បែប​ខ្មែរ​សុទ្ធសាធ។

ក្នុង​ចំណោម​ឈុត​ដ៏​ប្រណីតៗដែលបន្សល់ទុក​តាំងពី​បុរាណ ឈុត​ស្បៃ​ពណ៌​ត្របែក​ព្រៃ លាយ​ពណ៌​ប្រាក់ អម​ដោយ​គ្រឿង​ខ្មែរ​ដែល​សម្បូរ​ក្បូរក្បាច់​ប្រណីត​ៗ ពិតជា​ស័ក្ដិសម​ជាមួយ​រូប​សម្រស់​ស្រស់​ស្អាត ថ្លៃថ្នូរ​តែម្ដង។

ទាំង​ទេសភាព បរិយាកាស​នៅ​លើ​ទឹកដី​ដ៏​អស្ចារ្យ ព្រម​ទាំង​ឈុត​គ្រង​លើ​រូបរាង​ស្រស់​ស្អាត ធ្វើឲ្យ​មើល​ឃើញ​ថា អស្ចារ្យ និង​គួរ​ជា​ទី​ស្ញប់ស្ញែង​៕

អត្ថបទ៖ឆដា, រូបភាព៖ សយ សំអាងការ និង na_thib