កញ្ញា អ៊ឹង វត្តី ដែលជាកូនស្រីរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមជាមួយគូដណ្ដឹង លោក ស៊ី ហ៊ួតកុក បានដឹកដៃគ្នាថត pre-wedding នៅលើទឹកដីអច្ឆរិយនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប។


ក្រោយភ្ជាប់ពាក្យកាលពីថ្ងៃ ២២ ខែធ្នូ ឆ្នាំ ២០២៤ Marshell និង ស៊ី ហ៊ួតកុក ដែលត្រូវជាកូនប្រុសរបស់អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ប្រធានក្រុមហ៊ុន បុរីអេចអិន ឌីវេឡុបមិន រៀលអ៊ីស្តេត តែងបណ្ដើរគ្នាចូលរួមកម្មវិធីនៅក្នុងក្រុមហ៊ុន និងគ្រួសារ។
កញ្ញា អ៊ឹង វត្តី និងលោក ហ៊ួតកុក អាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ក្រោយថត pre-wedding ក្នុងឈុតសម្លៀកបំពាក់បុរាណ ដែលគ្រួសារ ជីប ម៉ុង ជាអ្នកអភិរក្ស និងថែរក្សាប្រពៃណីខ្មែរមិនដែលអាក់ខានឡើយ។



ក្នុងឈុតស្បៃខ្មែរ កញ្ញា អ៊ឹង វត្តី ដ៏ស្រស់ស្អាត មើលទៅស្រគត់ស្រគំ និងទន់ភ្លន់ជានិច្ច។ ក្នុងគ្រាថតឈុត pre-wedding នោះដែរ ឪពុកម្ដាយទាំងសងខាង គឺអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គឹម ចាន់ណា ព្រមទាំងដន្លងអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ និងលោកជំទាវ ជា ដាណែត ក៏បានគ្រងឈុតបុរាណ និងថតជុំគ្នាផងដែរ។
គូស្នេហ៍ទាំងស្អាត និងចំណេះដឹង ទាំងគូនោះ តែងត្រូវបានចាស់ទុំដឹងឮ និងមានភាពសមរម្យ និងថ្លៃថ្នូរក្នុងភ្នែកគ្រួសារ និងមហាជនជានិច្ច៕





អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត និង V Gallery’s




