Pre-Wedding មើលទៅបែប Clissic នៅលើទូកឈើមួយ ក្នុងបឹងផ្កាឈូក និងពន្លឺពណ៌មាសនាថ្ងៃរៀបលិចរបស់ CEO បន្តវេនក្រុមហ៊ុន Khmer Beverages លោក អ៊ឹង វីរៈ ពិតជាស្រស់ស្អាត និង Vintage។

បើទោះជាលោក អ៊ឹង វីរៈ និងភរិយាអ្នកនាង ស៊ុន ស៊ីមុនី បានរៀបការនៅលើទឹកដីអឺរ៉ុបហើយក៏ពិតមែន តែក៏នឹងមានមង្គលការបែបបុរាណខ្មែរ លើទឹកដីកំណើតនាអំឡុងពេលខាងមុខឆាប់ៗនេះដែរ។
ដូចនេះហើយCEO បន្តវេនក្រុមហ៊ុន Khmer Beverages និងភរិយា បានបង្ហាញឈុតខ្មែរដ៏ប្រណីត ស្អាត ថ្លៃថ្នូរ សមនឹងឋានៈមុខមាត់ក្នុងសង្គមជាតិ។ ដោយឈុតបុរាណស្បៃខ្មែរពណ៌បៃតង សមនឹងសំពត់ក្បិន និងចរបាប់ពណ៌ត្នោតស្រគាំ អមដោមគោមល្អ ដ៏វិសេសវិសាល។

រូបភាព និងឈុតក្នុងថ្ងៃ Pre-Wedding ពិតជាលក្ខណៈបែបខ្មែរសុទ្ធសាធតែម្ដង ទេសភាពបរិយាកាស ល្អបរិសុទ្ធ មើលហើយមិនចេះជិនណាយ។ រូបភាពក្នុងឈុតពណ៌បៃតងនេះ ថតនៅបរិវេណប្រាសាទអង្គរធំ ធ្វើឲ្យកូនកំលោះ កូនក្រមុំ មើលទៅដូចឆ្លងភពទៅសម័យបុរាណ។
គួរបញ្ជាក់ថា ក្រោយរៀមបង្គលការនៅលើទឹកដីអឺរ៉ុបកាលពីចុងខែឧសភារួចមក អ្នកឧកញ៉ា លាង ម៉េង ដែលត្រូវជាឪពុកមា បានបញ្ជាក់ថា CEO បន្តវេនក្រុមហ៊ុន Khmer Beverages លោក អ៊ឹង វីរៈ នឹងរៀបចំមង្គលការលើទឹកដីកំណើត ដោយកម្មវិធីនឹងធ្វើធំ៕

















អត្ថបទ៖ ឆដា, រូបភាព៖ V Gallery’s






