នាឡិកាដៃ Van Cleef & Arpels របស់លោកស្រី អ៊ឹមផាន វណ្ណឌី ស៊ីគ្នានឹងឈុតគ្រឿងអលង្ការ និងសម្លៀកបំពាក់

ម្ចាស់​ហាង​គ្រឿងអលង្ការ​ដ៏​ល្បី​លោកស្រី អ៊ឹមផាន វណ្ណឌី គឺជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត លក់​គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង ដែល​ត្រូវ​បាន​អ្នក​ក្នុង​វិស័យ​នេះ ទទួល​ស្គាល់​ពីការឈរឈ្មោះ​ក្នុងជំនួញដ៏​សំខាន់​មួយ​នេះ។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​ អគ្គ​នាយិកា​ក្រុមហ៊ុន​គ្រឿង​អលង្ការ​រូប​នោះ បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ អាវ​ប៉ាក់​សំពត់​បត់​ខ្មែរ ដែល​មាន​ពណ៌​លឿង​ស្រាល​ស្រទន់។ អម​នឹង​គ្រឿង​អលង្ការ​ដែល​ចេញ​ផលិត​ចេញ​ពី​ហាង​របស់​ក្រុម​គ្រួសារ​លោកស្រី​ផ្ទាល់។

ឈុត​គ្រឿង​អលង្ការ​ច្នៃ​ចេញ​ជា​ផ្កា​ព្រលិត​ដ៏​ប្រណីត ត្រូវ​នឹង​អាវ​ប៉ាក់​ពណ៌​សាច់ ឬ​លឿង​ខ្ចី​របស់​លោកស្រី​ខ្លាំង​ណាស់។ បូក​បន្ថែម​ដោយ​នាឡិកា​ដៃ​នៃ​ប្រេន Van Cleef & Arpels ​ដែល​មាន​ត្បូង​ពណ៌​លឿង ព្រម​ទាំង​ការ​រចនា​ខាង​ក្នុង​នាឡិកា​យ៉ាង​អស្ចារ្យ។

Van Cleef & Arpels VCARO8U200 គឺជា​នាឡិកា​ដៃ​ដែល​ទើប​នឹង​ឃើញ​លោកស្រី វណ្ណឌី ពាក់​នា​ពេល​ថ្មី​ៗ។ បើ​និយាយ​ពី​តម្លៃ Van Cleef & Arpels VCARO8U200 ប្រមាណ ៤៣ ម៉ឺន​ដុល្លារ និង​កាបូប​ដៃ Goyard តម្លៃ​ជាង ៤ ពាន់​ដុល្លារ។

​នៅ​ក្នុង​ពិភព​នៃ​អច្ឆរិយភាព​នាឡិកា នាឡិកា Van Cleef & Arpels VCARO8U200 ឈរ​ជា​និមិត្តរូប​នៃ​សិល្បៈ និង​ភាព​ប៉ិនប្រសប់​ខាង​មេកានិចដែលមិនអាចប្រៀបផ្ទឹមបាន។ អច្ឆរិយភាព​​នៃ​ការ​បោះពុម្ព​លេខ​នេះ​មិនមែន​គ្រាន់តែជានាឡិកានោះទេ វា​គឺ​ជា​ការ​ប្រគំតន្ត្រីនៃភាពឆើតឆាយ និង​ភាព​ជាក់លាក់ ដែល​បង្កើត​ឡើង​សម្រាប់​អ្នក​ដែល​ពេញចិត្ត​ចំពោះ​ភាព​អស្ចារ្យ៕

អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan