ឈុតអ្នកឧកញ៉ា ម៉ៅ ចំណាន ថ្ងៃកូនប្រុសពៅទទួលពានរង្វាន់សិស្សឆ្នើមផ្នែកអក្សរសាស្ត្រអង់គ្លេស នៅសិង្ហបុរីសាមញ្ញៗ តែថ្លៃថ្នូរ

យុវជន គិត ស៊ូឡុង កូន​ប្រុស​ពៅ​អ្នក​ឧកញ៉ា គិត ម៉េង អគ្គ​នាយក​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង​ភរិយា​គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ទៅ​ចូលរួម​អបអរ​សាទរ​កូន​ប្រុស​នៅ​ប្រទេស​សិង្ហបុរី។

តាមដានជាមួយយើង៖ Million Times

សម្រាប់​អ្នកឧកញ៉ា ម៉ៅ ចំណាន អនុ​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ជា​ស្ត្រី​ស៊ីវិល័យ និង​មាន​រស​និយម​ខ្ពស់ ក្នុង​ការ​តុបតែង រៀបចំ​ខ្លួន។ ដោយ​ថ្ងៃ​នោះ ​បាន​រៀបចំ​ខ្លួន​យ៉ាង​សុភាពរាបសារ​សមសួន ស័ក្ដិសម​ជា​សេដ្ឋិនី។

ថ្ងៃ​២២ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ទៅ​គឺជា​ពេលវេលា​ដ៏​មាន​មោទនភាព សម្រាប់​អ្នក​ឧកញ៉ា គិត ម៉េង និង​លោក​ជំទាវ​អ្នក​ឧកញ៉ា មៅ ចំណាន ដោយ​បាន​ចូលរួម​អបអរ​សាទរ​កូនប្រុស​ពៅ​វ័យ១៣ ជិត ១៤ ឆ្នាំ គិត ស៊ូឡុង ក្នុង​ឱកាស​ទទួល​បាន​ពានរង្វាន់​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស ពី​សាលា Beatty Secondary School នៃ​ប្រទេស​សិង្ហបុរី។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ប្រើប្រាស់​ស្លៀកពាក់​ខោ​ខោប៊យ​ខៀវ អាវ​យឺត​ខ្មៅ​ពី​ក្នុង និង​អាវ​ក្រៅ Christian Dior White/Black Technical Mesh Plan de Paris Cropped Jacketតម្លៃ​ប្រមាណ ១ ៣០០ ដុល្លារ។ ចំណែក​កាបូប​ដៃ​វិញ Hermès Black Shiny Niloticus Crocodile Constance 24 Gold Hardware ដែល​មាន​តម្លៃ​ប្រមាណ ១៥ ០០០ ដុល្លារ។

បើក្រឡេក​ទៅ​មើល​រូបភាព​អ្នកឧកញ៉ា គិត ម៉េង ដែលជា​ឪពុក​វិញ ពិតជា​មាន​ភាព​កក់ក្ដៅ​ខ្លាំង​ណាស់ ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​កូន​សូម្បីតែ​រឿង​តូចតាចរៀបចំសម្លៀកបំពាក់កូន ក៏ធ្វើផ្ទាល់ដៃដែរ។

ក្នុងនាមជាឪពុកម្តាយ គ្មានអ្វីធ្វើឱ្យយើងមានសោមនស្ស និង​មោទនភាព​ជាង​ការ​បាន​ឃើញ​កូន​ៗ​ធំ​លូតលាស់ ខិតខំប្រឹងប្រែង និងសម្រេចបានសមិទ្ធផលដោយសារការតាំងចិត្ត និង​ការ​តស៊ូ​ព្យាយាម​កូន​ៗ​នោះ​ទេ៕

អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng