សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹមនិងជាស្ថាបត្យករសម្រាប់អនាគត ពោលគឺសហគ្រិនមើលឃើញនូវកាលានុវត្តភាព ខណៈដែលអ្នកដទៃមើលឃើញថាជាឧបសគ្គ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក គណៈកម្មាធិការ កណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល កាលថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០២៥។
អ្នកឧកញ៉ា សំ សុខនឿន បង្ហើបប្រេនកូនខ្មែរ KH Haitech ដែលសហការជាមួយក្រុមអ្នកជំនាញចិន ស្តង់ដារអន្តរជាតិ
ក្នុងនាមជាអ្នកជំនួញខ្មែរមួយរូប អ្នកឧកញ៉ា សំ សុខនឿន មិនបាននៅស្ងៀមឡើយ ពេលមានឱកាសក្នុងការបង្កើតអ្វីថ្មីៗ ដែលនោះជាការពង្រីកទំហំសេដ្ឋកិច្ចទាំងផ្ទាល់ខ្លួន និងរួមចំណែកជួយសេដ្ឋកិច្ច
ក្រុមហ៊ុន Cambew ព្រួយបារម្ភពីការប្រកួតប្រជែងទីផ្សារដ៏ខ្លាំងក្លា តាមរយៈការធ្វើប្រមូសិនហួសហេតុ
លោក Michiel Oerlemans នាយកគ្រប់គ្រងក្រុមហ៊ុន Cambrew ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Carlsberg Group បានបង្ហាញពីការព្រួយបារម្ភអំពីការប្រកួតប្រជែងទីផ្សារដ៏ខ្លាំងក្លានៅកម្ពុជា តាមរយៈយុទ្ធនាការធ្វើប្រមូសិនហួសហេតុ ដែលជះឥទ្ធិពលអវិជ្ជមានដល់វិស័យភេសជ្ជៈទាំងមូល។
ក្រសួងមហាផ្ទៃ ទទួលបានបណ្ដឹង ២០០ ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ជាង ៨សែនដុល្លារ
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដោយលើកយកសំណុំករណីបោកប្រាស់តាមមធ្យោបាយទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ដែលបើតាមឯកឧត្តម ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង
បណ្តាញក្រុមហ៊ុនផលិតស្បែកជើងម៉ាកល្បីៗ សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
បើតាមក្រសួងទេសចរណ៍ នៅក្នុងជំនួបប្រកបដោយផ្លែផ្កា ភាគីក្រុមហ៊ុន សន្យាចូលរួមចំណែកឱ្យសកម្មក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ
អ្នកឧកញ៉ាពីររូប ប្រកាសជួយសកម្មភាពសម្តែងចាប៉ី ក្នុងមួយឆ្នាំ ១២០លានរៀល
ដើម្បីលើកស្ទួយវិស័យសិល្បៈបុរាណ និងបន្តនិរន្តភាពនៃសិល្បៈចាប៉ីដងវែង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្រកាសជួយដល់សកម្មភាពការសម្តែងចាប៉ី ទូទាំងប្រទេសក្នុងមួយឆ្នាំ ១២០លានរៀល។
រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសន្និសីទ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» នៅសិង្ហបុរី
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានចូលរួមសន្និសីទស្ដីពី «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវសម្រាប់វិស័យវាយនភណ្ឌ»
អាល្លឺម៉ង់ចុះហត្ថលេខាលើគម្រោងថាមពល ៤៧.៥ លានអឺរ៉ូ ជាមួយកម្ពុជា
កាលពីថ្ងៃ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះឯកអគ្គរដ្ឋទូត Stefan Messerer និងក្រុមហ៊ុនភាគីពាក់ព័ន្ធជាច្រើនបានចុះហត្ថលេខាលើគម្រោងថាមពលសរុប
RMA និង BKI Group គ្រោងបណ្ដុះបណ្ដាលជំនាញលើវិស័យយានយន្ត ដល់យុវជនកម្ពុជា
ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន Bendigo Kangan Institute (BKI) Group របស់ប្រទេសអូស្ត្រាលី គ្រោងរៀបចំការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត។
ថៅកែធំ ជីប ម៉ុង ចុះសួរសុខទុក្ខអ្នករបួសនៅភូមិព្រៃចាន់ និងឧបត្ថម្ភ ១០ លានរៀលមួយគ្រួសារ
ម្ចាស់អាណាចក្រ ជីប ម៉ុង គឺលោកអ្នកឧកញ៉ា ភាព ហៀក បានចុះទៅមន្ទីរពេទ្យសួរសុខទុក្ខប្រជាជនរងរបួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ













