កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា បានប្រកាសផ្ដល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្រ្តវិនិយោគសកល។
Category: សេដ្ឋកិច្ច
គម្រោងដាក់ដំណើរការការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន នឹងជួយជំរុញរំហូរអ្នកទេសចរ និងវិនិយោគគិនចិនមកកម្ពុជា
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា មានប្រសាសន៍ថា គម្រោងដាក់ដំណើរការការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរពីប្រទេសចិនមកកាន់កម្ពុជា នឹងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងវិនិយោគគិនចិន ពិសេសជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
សំណើសុំវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន មានការកើនឡើងជាបន្តបន្ទាប់
បើតាមក.វ.ឦសាន មានការកើនឡើងជាបន្តបន្ទាប់លើការស្នើគម្រោងវិនិយោគ និងការផ្តល់គោលការណ៍វិនិយោគ ស្ថិតក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ប្រទេសកម្ពុជា នឹងមានរោងចក្រផ្គុំដំឡើងរថយន្ដថ្មីមួយបន្ថែមទៀត
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងនោះក៏មានសំណើរបស់ក្រុមហ៊ុន K N N Automotive., LTD ផងដែរ។
ប្រជាជនឡាវ អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា តាមរយៈស្កេន KHQR Codes
សម្រាប់ដំណាក់កាលទី ២នេះ ប្រជាជនឡាវដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេន KHQR Codes
សហគ្រិនស្ត្រីមួយរូប លើកឡើងថា បងប្អូនម្ចាស់អាជីវកម្ម ត្រូវលក់ដូរ ផូសន៍ ឡៃធម្មតា ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរ
លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ បានសរសេរថា ការចូលហាង ផឹកស៊ី ផូសន៍សប្បាយ ដើរលេងគឺមិនត្រូវផូសន៍ តែការទិញ លក់ដូរគឺត្រូវតែលក់ មិនថាឡៃ មិនថាផូសន៍ គឺត្រូវតែមានសកម្មភាព ក្នុងកាលៈទេសៈនេះ។
កម្ពុជា-ឡាវ ឯកភាពជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា
កម្ពុជា និងឡាវ ឯកភាពជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” បន្ទាប់ពីឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងកម្ពុជា ៤៥ រូប ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ននៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៥។
សហគ្រិនកម្ពុជា ជួបពិភាក្សាជាមួយធុរកិច្ចចិន ពង្រឹងទំនាក់ទំនងអាជីវកម្ម និងបង្កើតឱកាសវិនិយោគថ្មីៗ
កិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងទំនាក់ទំនងអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតឱកាសវិនិយោគថ្មីៗសម្រាប់សហគ្រិនកម្ពុជា-ចិន។
ក្រសួងឧស្សាហកម្ម ប្រកាសអត្ថប្រយោជន៍បន្ថែម និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ
ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសអត្ថប្រយោជន៍បន្ថែម និងស្នើឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ។
Cambodia FTA Portal ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ធុរជន វិនិយោគិន និងសាធារណជន
ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) ដើម្បីផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មាន និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក













