អ្នកនាង ឈុនប៊ុនថា អេលីហ្សា និង CEO វ័យក្មេង គួច វរ្ម័ន បានចូលរោងជ័យលើទឹកដីកំណើត និងបានរៀបចំតុបតែងបែបប្រពៃណីខ្មែរ មិនឲ្យមានចន្លោះឡើយ។ ដោយកម្មវិធីគូស្នេហ៍អភិជនទាំង ២ បានតុបតែង ដោយជ្រើសរើស concept បែប Vintage។

មិនខុសពីកាលពេលរៀបការលើបឹង Como ប្រទេសអ៊ីតាលីឡើយ គូស្វាមីភរិយាទាំង ២ បានអញ្ជើញមិត្តភ័ក្ដិសម្លាញ់ចិត្តចូលរួម ឲ្យពរជ័យ និងអបអរថ្ងៃសិរីសួស្ដីជយមង្គលដ៏សំខាន់ក្នុងជីវិតនេះ។
សម្រាប់ការតុបតែងរបស់កូនកំលោះកូនក្រមុំ ពិតជាស្រស់ស្អាត និងមានភាពunique ប្លែកពីគូស្នេហ៍អភិជនដទៃ។ មិនតែប៉ុណ្ណោះការជ្រើសរើសឈុតសម្លៀកបំពាក់ និងម៉ូដសក់ទៀតសោត ក៏ស្រស់ស្អាតបែបធម្មជាតិ ខុសប្លែកដាច់ពីការរៀបចំមង្គលការបែបអឺរ៉ុបកន្លងទៅ។


ការជ្រើសរើសពណ៌សម្រាប់តុបតែងរោងវិញ ពិតជាពិសេសព្រោះបានប្រើវាំងននពណ៌ក្រមៅមើលទៅ Classic បូករួមប្រណីតភាពនៃសម្លៀកបំពាក់បុរាណខ្មែរ ពិតជាអស្ចារ្យខ្លាំងណាស់។
គួរបញ្ជាក់ថា កម្មវិធីចូលរោងការចាប់ផ្ដើមកាលពីថ្ងៃ ៥ ហើយនៅថ្ងៃ ៦ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះនឹងមានពិធីប្រពៃណីផ្សេងៗជាច្រើនទៀត ព្រមទាំងការជប់លៀងទទួលទានអាហារពេលល្ងាច៕







អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia






