លោកស្រី អួក និមល ដែលមហាជនស្គាល់ច្បាស់ថាជាម្ចាស់ប្រេន Felix បាននិងកំពុងត្រៀមខ្លួន ដើម្បីទៅសម្រាលកូននៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះ ហើយមុនចេញដំណើរ ការរៀបចំសម្លៀកបំបាក់ កាបូបស្បែកជើង សុទ្ធសឹងជារបស់ថ្លៃៗ។


ដំណឹងនៃភាពរីករាយ ដែលអាចទទួលបានកូនស្រីម្នាក់ទៀត តាមក្ដីប្រាថ្នាហហើយនោះលោកស្រី និមល ក៏ត្រូវថ្នមខ្លួនផងដែរ។ ដោយសារថៅកែស្រី Felix បានសម្រាល និងផ្អាកសកម្មភាពជាច្រើន ដើម្បីថែទាំខ្លួនឯងនិងទារកក្នុងផ្ទៃដែលជាកូនស្រីពៅ។
ដូចដឹងស្រាប់ហើយថាលោកស្រី និមល គឺជាស្រ្តីទាន់សម័យ និងប្រើរបស់ប្រេនៗ ព្រមទាំងស្លៀកពាក់ឡូយឆាយ។ ដូចនេះហើយ ក្នុងវីដេអូដែលលោកស្រី កំពុងរៀបចំធ្វើដំណើរទៅសម្រាលកូននៅបរទេស ក៏បានត្រៀមកាដូសម្រាប់ខ្លួនឯងដែរ។


ក្នុងនោះមានទាំងសម្លៀកបំពាក៉ កាបូបស្បែកជើង និងគ្រឿងអលង្ការ ដោយសរុបរាប់សែនដុល្លារឯណោះ។ ដោយថៅស្រីវ័យក្មេងរូបនេះបញ្ជាក់ថា កាបូបស្បែកជើងប្រេនល្បីៗ LV, Hermès, Dior អស់ជាង ១០ ម៉ឺនដុល្លារ។
ចំណែកគ្រឿងអលង្ការដែលកុម្ម៉ង់ពីហាងក្នុងស្រុកអស់ប្រមាណ ២០ ម៉ឺនដុល្លារបន្ថែមទៀត។ ដែលនេះជាកាដូសម្រាប់កូនស្រីពៅរបស់ម្ចាស់ប្រេន អក និមល៕




អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix






