បន្ទាប់ពីទៅចូលរួមនៅអ៊ីតាលី អ្នកនាង តាំង ប៉ោហ្គិច បណ្ដើរ​ស្វាមី ចូលរួមថ្ងៃមង្គលមិត្តសម្លាញ់នៅខ្មែរម្ដងទៀត

អ្នកនាង តាំង ប៉ោហ្គិច ដែល​ជា​មិត្តភ័ក្ដិនៃ​កូន​ក្រមុំ ឈុនប៊ុនថា អេលីហ្សា និង CEO គួច វរ្ម័ន ​បន្ត​ចូលរួម​ថ្ងៃ​សិរីមង្គលទាំង​នៅ​អ៊ីតាលី និង​នៅកម្មវិធី​ប្រពៃណី​ខ្មែរ ដែល​ចូល​រោងការ​តាំង​ពី​ម្សិលមិញ និង​ថ្ងៃនេះ​ផ្ទាល់។

តាមដានជាមួយយើង៖ Million Times

Jade និង​ស្វាមី​បាន​ចូលរួម​តាំងពី​ថ្ងៃ​ចូល​រោង​រហូត​មក​ដល់​កម្មវិធី​ព្រឹក​នេះ​មាន​ហែ​ជំនូន និង​ពិធី​ប្រពៃណី​ដទៃ​ច្រើន​ទៀត។ កូន​ប្រសា​ស្រី​នៃ​អគ្គ​នាយិកា​​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នៅតែ​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​នារី​អភិជន​ជាន់​ខ្ពស់​មិន​ដែល​ផ្លាស់ប្ដូរ។

កាលពី​ល្ងាច​ថ្ងៃ ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ អ្នកនាង តាំង ប៉ោហ្គិច ហៅ Jade បាន​ប្រើប្រាស់​ឈុត​ប្រពៃណី​សំពត់​ផាមួង​បត់​ពណ៌​ទឹកប៉ិច រួម​ជាមួយ​កាបូប​ដៃ Hermès ដែល​ជា​ប្រេន​សំណព្វ​ចិត្ត​របស់​ស្រ្តី​អ្នក​មាន​រូប​នេះ។

មក​ដល់​ព្រឹក​កម្មវិធី​ថ្ងៃ ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ នេះ​ពណ៌​ស្វាយ ជាមួយ​កាបូប​ដៃ​យីហោ​ស៊ីវិល័យ​ដដែល ដោយ​ពណ៌​ស៊ី​នឹង​ឈុត​ខុស​ពី​កាបូប​ពេល​ល្ងាច។ គ្រឿង​អលង្ការ​វិញ Jade ក៏​ពូកែ​ក្នុង​ការ​រើស​ម៉ូដ​សម​គ្នា​ជាមួយ​សម្លៀកបំពាក់ ព្រម​ទាំង​រូប​សម្រស់​តែម្ដង។

គួរ​បញ្ជាក់​ថា អ្នកនាង តាំង ប៉ោហ្គិច និង​ស្វាមី គឺ​លោក ផន មុតសុក្រឆពណ្ណ ជា​ភ្ញៀវ​ពិសេសក្នុងចំណោមមនុស្ស​សំខាន់ ​ចូលរួម​មង្គលការ​របស់ ​CEO គួច វរ្ម័ន ​ហៅ Cameron និង​អ្នកនាង ឈុនប៊ុនថា អេលីហ្សា នៅ​បឹង Como ប្រទេស​អ៊ីតាលីម្ដង​រួច​មក​ហើយ កាលពី​អំឡុង​ចុងខែ​កញ្ញា ឆ្នាំ ២០២៦ កន្លង​ទៅ៕

អត្ថបទ៖ ឆដា, រូបភាព៖ NaThib Makeup Artist, Sun Reaksmey Meng និង tangporgech