ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ភាពប្រកួតប្រជែង និងភាពធន់នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
Category: សេដ្ឋកិច្ច
ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកវិស័យ TVET និងការអភិវឌ្ឍជំនាញនៅកម្ពុជា
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួង និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកកិច្ចពិភាក្សា ដើម្បីពង្រឹងកិច្ចសហការលើកវិស័យកម្ពស់អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញនៅកម្ពុជា ឱ្យស្របតាមតម្រូវការការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។
អ្នកឧកញ៉ា សួរ វីរៈ ពង្រីកអាជីវកម្មក្នុងឧស្សាហកម្មផលិតអាហារ ដោយចង់ផលិតជំនួសទំនិញនាំចូលសំខាន់ៗមួយចំនួន
ដំណឹងនេះ ត្រូវបានអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប យកទៅជម្រាបជូនឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៥ ខែកុម្ភៈ។
សហគមន៍កសិកម្មចំនួន២ ក្នុងខេត្តត្បូងឃ្មុំ ចុះកិច្ចសន្យាលក់ម្រេចខ្មៅ៤៥តោនជាមួយសហគ្រាសសេកពីរ
ចំពោះសហគមន៍កសិកម្ម ត្រូវដើរតួជាតួអង្គអ្នកផលិតផង និងជាអ្នកលក់ផង។ ដូច្នេះត្រូវធ្វើយ៉ាងពង្រឹងសមត្ថភាពផលិត ឱ្យបានផលិតផលដែលឆ្លើយតបតាមតម្រូវការរបស់អ្នកទិញ ទាំងគុណភាពនិងបរិមាណ។
វិនិយោគិនមកពីចិន មានបំណងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិកទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃនៅខេត្តតាកែវ
អភិបាលខេត្តតាកែវ បានស្វាគមន៍ការអញ្ជើញមកដល់របស់ក្រុមហ៊ុនខាងលើនេះ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ឱ្យទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃ
សម្តេចតេជោ ជំរុញឱ្យភាគីបារាំង បង្កើនទំនាក់ទំនងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានជំរុញឱ្យភាគីបារាំង បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ពិសេសសម្តេចចង់ឃើញអ្នកវិនិយោគបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខមួយ គ្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ក្នុងឆ្នាំ២០២៦នេះ
ក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខមួយនៅលើពិភពលោក គ្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ឆ្នាំ២០២៦ ដើម្បីផ្តល់ជាវេទិកាអន្តរជាតិមួយ សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មក្នុងវិស័យនេះ។
ជប៉ុនវិវត្តពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា
ក្នុងកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម, ការជំរុញ, និងការការពារវិនិយោគ មន្ត្រីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា ជប៉ុនបានវិវត្តពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ដែលបានខិតខំកៀរគរ និងជំរុញការវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។
ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនឥណ្ឌា បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ពិសេសលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។
ម្រេច និងស្ករត្នោតរបស់ក្រុមហ៊ុន Confirel មានដាក់លក់នៅផ្សារទំនើប AEON ជាង ១០០នៅជប៉ុន
ក្រសួងពាណិជ្ជកម្ម ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនជប៉ុន Yamato Printing Group និងក្រុមហ៊ុន Cambodia Life បាននាំយកផលិតផលខ្មែរចំនួន ២មុខ គឺម្រេច និងស្ករត្នោត ដែលជាផលិតផលរបស់ក្រុមហ៊ុន Confirel មកផ្សព្វផ្សាយ និងចែកចាយលក់នៅក្នុងប្រទេសជប៉ុន តាំងពីឆ្នាំ២០១៨។













