នាវា១គ្រឿង VKing Orion ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំយកភ្ញៀវទេសចរណ៍ និងនាវិកជាង ១ ៣០០ នាក់

នាវា​ទេសចរណ៍​អន្តរជាតិ មួយ​គ្រឿង​ដែល​មាន​ឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២៦។

តាមដានជាមួយយើង៖ Million Times

នាវេលា​ម៉ោង ៧៖ ០៥ នាទីព្រឹក ថ្ងៃ ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ទទួល​នាវា​ទេសចរណ៍​អន្តរជាតិ ឈ្មោះ VIKING ORION ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ, ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅទឹក -៦,៨០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព។

នាវា​ទេសចរណ៍​អន្តរជាតិ ឈ្មោះ VIKING ORION មាន​​គោលបំណងមកទស្សនា​ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពី ប្រទេស​វៀតណាម។ នាវាទេសចរណ៍នេះ មាន​នាវិក​សរុប ៤៦៥ នាក់ (ស្រី ១១១ នាក់) មាន ៣៤ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុប ៨៨៨ នាក់ (ស្រី ៤៧០ នាក់)​ មាន ១៤ សញ្ជាតិ។

ភ្ញៀវទេសចរណ៍​សញ្ជាតិ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​សហរដ្ឋអាមេរិក ៧៣៦ នាក់ (ស្រី ៣៩៣ នាក់) ហើយ​នាវា​ទេសចរណ៍​អន្តរជាតិ​នេះ នឹង​ចាក​ចេញ​ទៅ​ប្រទេសថៃ ​ស្អែក​នាវេលាម៉ោង ២ រសៀល ត្រូវ​នឹង​ថ្ងៃ ១១ ខែ​វិច្ឆិកា ឆ្នាំ២០២៦៕

អត្ថបទ៖ ឆដា, រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ