កូនក្រមុំខ្មែរដ៏ស្រស់ស្អាត ឈុនប៊ុនថា អេលីហ្សា កាលពីថ្ងៃរៀបមង្គលការលើទឹកដីខ្មែរ សប្ដាហ៍មុនពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ចំពោះការរៀបចំតុបតែងខ្លួនបែបបុរាណខ្មែរ យ៉ាងស្រស់សមសួន ព្រមជាមួយការរៀបចំតុបតែងដែលលើកតម្កើងផលិតផលក្នុងស្រុក។

ចូលមកដល់ពេលរាត្រី កូនក្រមុំបានផ្លាស់ប្ដូរចូលដល់ឈុតកាត់នំបែបប្រពៃណីអឺរ៉ុប ដោយបានជ្រើសរើសឈុតចេញពីប្រេន Nicole + Felicia Couture ដែលមានតម្លៃថ្លៃ និងជាផលិតផលមានកំណត់ផងដែរ។
ឈុតរ៉ូបដ៏ប្រណីតដែលអ្នកនាង អេលីហ្សា គ្រងនោះ ធ្វើពីក្រណាត់ទន់ ដែលមានរចនាប័ទ្មរឹតចង្កេះទាប សម្រុងខាងក្រោមប៉ោងលេចធ្លោដូចព្រះនាងម្ចាស់។ អ្នកនាង ឈុនប៊ុនថា អេលីហ្សា បានរៀបចំម៉ូដសក់ ដែលក្រងពីផ្កាម្លិះ សមជាមួយឈុត Nicole + Felicia ដែលជាម៉ាករបស់តៃវ៉ាន់ ខ្លាំងតែម្ដង។


សម្រាប់តម្លៃរ៉ូប Nicole + Felicia Couture មិនត្រឹមបានបង្ហាញឡើយ ដោយឈុតដែលអ្នកនាង ឈុនប៊ុនថា អេលីហ្សា គ្រងជា Collection ថ្មី។ សម្រាប់សម្លៀកបំពាក់កូនក្រមុំដែលចេញពីយីហោ Nicole + Felicia មួយណាក៏ជាក្ដីស្រមៃរបស់នារីៗក្នុងថ្ងៃពិសេសផងដែរ។
មង្គលការដ៏ស្រស់ស្អាតនាចុងឆ្នាំនេះ បានទៅលើគូស្វាមីភរិយាថ្មីនេះហើយ ដោយមានការរៀបចំបែបបុរាណខ្មែរចំតួ ហើយបែបសម័យនាពេលរាត្រីវិញ ពិតជាមិនអាចបរិយាយអស់ឡើយ៕






អត្ថបទ៖ ឆដា, រូបភាព៖ One Memory






