ព្រះនាង នរោត្តម ពង្ស់សូរិយា រៀបចំ​កាយា​ស្រស់​សមសួន នា​ថ្ងៃមង្គលការមិត្តភ័ក្តិសម្លាញ់លើទឹកដីកំណើត

មង្គលការ​ដ៏​អធិកអធម​កាលពី​សប្ដាហ៍​មុន​របស់​គូ​ស្នេហ៍​អភិជន​កូន​ក្រមុំ ឈុនប៊ុនថា អេលីហ្សា និង ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd គួច វរ្ម័ន មាន​វត្តមាន​ព្រះនាង​ នរោត្តម ពង្ស់សូរិយា និង​ស្វាមី​ផងដែរ។

តាមដានជាមួយយើង៖ Million Times

មិន​ថា​មង្គលការ​នៅ​អ៊ីតាលី ឬ​នៅ​លើ​ទឹក​ដី​កម្ពុជា​ព្រះនាង សូរិយា និង​ស្វាមី គឺ​លោក​ អ៊ឹង ស៊ីវឈន់ តាំង​ពី​ពិធី​ថ្ងៃ​ចូល​រោង​មក​ម្ល៉េះ។ ដូច​ដឹង​ហើយ​ថា ភរិយា​សេដ្ឋី​វ័យក្មេង​ថៅកែ​ទឹក​សុទ្ធ ប្រូវីដា មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ តែ​មិន​អាច​បង្អាក់​ការ​ចូលរួម​ថ្ងៃ​ពិសេស​សម្លាញ់​ចិត្ត​បាន​ឡើយ។

ក្នុង​កម្មវិធី​ទាំង​២ ថ្ងៃ​របស់​​ក្រមុំ ឈុនប៊ុនថា អេលីហ្សា និង​កូន​កំលោះ គួច វរ្ម័ន ឃើញ​ថា ព្រះនាង នរោត្តម ពង្ស់សូរិយា បាន​រៀបចំ​កាយា​យ៉ាង​សមសួន និង​មាន​ភាព​លេចធ្លោ​ជាមួយ​ឈុត និង​កាបូប​ដៃ​ប្រេន​ល្បី។

ក្នុង​នោះ ព្រះនាង នរោត្តម ពង្ស់សូរិយា បាន​គ្រង​ឈុត​រ៉ូប​ពណ៌​ផ្កាឈូក និង​ក្រហម​ក្រមៅ ព្រមទាំង​កាន់​កាបូប​ដៃ Chanel Small Nano Kelly Shopper ពណ៌​ប្រាក់​តម្លៃ​ប្រមាណ ៨ ពាន់​ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រះនាង នរោត្តម ពង្ស់សូរិយា និង​ស្វាមី អ៊ឹង ស៊ីវឈន់ ដែល​ជា​អគ្គ​នាយក​ក្រុមហ៊ុន​ទឹក​ស្ព្រីង​ប្រូវីដា គឺជា​មិត្ត​ជាមួយ​កូន​កំលោះ គួច វរ្ម័ន និង​កូន​ក្រមុំ ឈុនប៊ុនថា អេលីហ្សា ស្គាល់ និង​រាប់​អាន​គ្នា​តាំងពី​ក្មេង​ៗ៕

អត្ថបទ៖ឆដា, រូបភាព៖ ឧត្តមប្រណិត wedding planner និង អ៊ីនធឺណិត​