អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន បញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា ក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business គឺជាអ្នកឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor) នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ដែលត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងជំនួបសហគ្រិនប្រើប្រាស់ភាសាបារាំង ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។


ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business អ្នកឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា KH Haitech-Haier Global Business នឹងរួមចំណែកជួយឲ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ កាន់តែរលូន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងនាមជាក្រុមហ៊ុនដឹកនាំដោយបច្ចេកវិទ្យា អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន បានប្ដេជ្ញាចិត្តចំពោះនវានុវត្តន៍ និងការបរិវត្តកម្មឌីជីថល KH Haitech មានកិត្តិយសយ៉ាងក្រៃលែងក្នុងការគាំទ្រព្រឹត្តិការណ៍អន្តរជាតិដ៏ខ្ពង់ខ្ពស់នេះ ដែលប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំអាជីវកម្ម សហគ្រិន វិនិយោគិន និងអ្នកជំនាញក្នុងឧស្សាហកម្មមកពីសហគមន៍អាជីវកម្មហ្វ្រង់កូហ្វូនីទូទាំងពិភពលោក។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្តល់ឲ្យ






