អគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប លោកស្រី ហុង ដានី កាលពីប៉ុន្មានថ្ងៃមុនបានចូលរួមមង្គលការនៃសាច់ញាតិ ហើយការចូលរួមថ្មីៗនេះក៏មិនខុសពីលើកមុនៗដែរ។

លោកស្រី ហុង ដានី នៅតែស្រស់ស្អាតរូបឆោមលោមពណ៌ល្អ រាងនៅតែស្រឡូនតូច ដូចស្ត្រីវ័យ ២០ ស្ដើង។ ដោយមានឈុតមួយដែលលោកស្រីគ្រងរ៉ូបពណ៌ទឹកប៊ិចយ៉ាង Elegant បូករួមជាមួយគ្រឿងអលង្ការចម្រុះពណ៌។
ក្រៅពីគ្រឿងអលង្ការដ៏ស្រស់ស្អាតអស្ចារ្យ អគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប បានកាន់កាបូបដៃដ៏ស៊ីវិល័យក្បាល ពស់ ហើយក៏ជាម៉ាកយីហោល្បី Bvlgari ដែលស្ថិតនៅក្នុង Collection Minaudière យ៉ាងប្រណីត។



ម៉ាកយីហោប្រណីតអ៊ីតាលី Bvlgari ដែលលោកស្រី ហុង ដានី កាន់មានឈ្មោះថា minaudière រាងក្បាលពស់ដ៏ប្រណីត ដែលជានិមិត្តសញ្ញាដ៏មានអានុភាពនៃការផ្លាស់ប្តូរ និងការកើតឡើងថ្មីជានិច្ចនិរន្តរ៍ ត្រូវបានរចនាឡើងវិញក្នុងទម្រង់ជាកាបូប។
minaudière រាងក្បាលពស់ដ៏ប្រណីតនោះមានតម្លៃប្រមាណ ១៤ ០០០ ដុល្លារ ដែលត្រូវនឹងកេរ្តិ៍ឈ្មោះក៏ដូចជាឋានៈ មុខមាត់ក្នុងសង្គមរបស់ភរិយាសេដ្ឋី ថៃ ជាហួត នាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប៕
អត្ថបទ៖ ឆដា, រូបភាព៖ Norak Cool






