អាវ ២ ប្រេនរបស់លោកស្រី សុភា បុត្រឈរ ទាំងស្អាត សមនឹងឋានៈ

លោកស្រី សុភា បុត្រឈរ ជា​ស្ត្រី​ខ្មែរ​មាន​ស្វាមី​ជនជាតិ​អាល្លឺម៉ង់ គឺលោក Udo Böttcher ដែល​ជា​អ្នក​ជំនួញ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ បើ​និយាយ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​វិញ អគ្គ​នាយិកា​ក្រុមហ៊ុន Böttcher AG មាន Lifestyle អស្ចារ្យ។

តាមដានជាមួយយើង៖ Million Times

បើ​និយាយ​ពី​ការ​ស្លៀកពាក់​វិញ លោកស្រី សុភា បុត្រឈរ ពិតជា​មាន​រស​និយម​ខ្ពស់​ណាស់ ដោយ​សម្លៀកបំពាក់​មួយ​ណា​ក៏​ស្រស់​ស្អាត និង​សម​នឹង​រូប​រាង​ដែរ។ ពិសេស​ភរិយា​ម្ចាស់​ក្រុមហ៊ុន Böttcher AG រូប​នេះ​ជា​មនុស្ស​ថែរក្សា​សុខភាព និង​សម្រស់ ដោយ​ជ្រើស​ធ្វើ​អាហារ​ល្អ​ៗ​ដោយ​ខ្លួនឯង ទើប​សម្រស់​នៅ​តែ​ក្មេង និង​សមសួន​ស្លៀកពាក់​បែប​ណា​ក៏​សម។

Lifestyle ប្រចាំ​ថ្ងៃ​របស់​លោក​ស្រី ពិតជា​ជ្រើស​សម្លៀកបំពាក់ និង​គ្រឿង​តុបតែង​ខ្លួន​បាន​យ៉ាង​ប្រណីត​ៗ ដែល​សុខសឹង​ជា​ម៉ាក​ល្បី​មាន​តម្លៃ​ខ្ពស់ ហើយ​របស់​ខ្លះ ទោះ​មាន​ប្រាក់​ក៏​មិន​អាច​ទិញ​បាន​ដែរ។

ចំណែក​សម្លៀក​បំពាក់​ដែល​លោកស្រី បុត្រឈរ ស្លៀកពាក់​ប្រចាំ​ថ្ងៃ​វិញ តម្លៃ​ក៏​នៅតែ​ខ្ទង់​ពាន់​ដុល្លារ សម​នឹង​ឋានៈ​សេដ្ឋិនី​នៅ​អាល្លឺម៉ង់។ ជាក់ស្ដែង​អាវ​ពាក់​ប្រចាំ​ថ្ងៃ​ធម្មតា ២ ម៉ូដ​ដូចខាងក្រោម​នេះ ជា​ប្រេន​ធំ​ៗ​ដូចជា zimmermann និង Diorshort-sleeved peplum cardigan។

បើ​អាវ zimmermann សដែល​លោកស្រី​ពាក់​មានតម្លៃជាង ១ ពាន់​ដុល្លារ ហើយ​អាវ Dior short-sleeved peplum cardigan តម្លៃជាង ៣ ៣០០ ដុល្លារ។ ដោយ​នេះមិន​រាប់​បញ្ចូល​ទាំងគ្រឿងអលង្ការខ្លះមានតម្លៃដល់ខ្ទង់សែនដុល្លារ និងសម្ភារមានតម្លៃដទៃទៀតឡើយ ក្នុងនោះមានកាបូប និងនាទិកាដៃតម្លៃរាប់ម៉ឺន៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD