អ្នកនាង តាំង ប៉ោហ្គិច និងស្វាមី បង្ហាញខ្លួនយ៉ាងស្រស់ស្អាត ក្នុងកម្មវិធីមង្គលការមិត្តភ័ក្តិ

អ្នកនាង តាំង ប៉ោហ្គិច ឬ Jade ពិតជា​ស័ក្ដិសម​ជា​ស្ត្រី​សម័យ​ថ្មី និង​ជា​អ្នក​កាន់​ការងារ​ធំ​ម្នាក់​ក្នុង​ក្រុមហ៊ុន​របស់​គ្រួសារ​ខាង​ស្វាមី ដោយ​ជារឿយៗ​អ្នកនាង​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុមការងារ​ហនុមាន។

តាមដានជាមួយយើង៖ Million Times

ជា​អ្នក​ជំនាញ​ស្រី​សម័យ​ថ្មី អ្នកនាង​ពិតជា​មាន​រស​និយម​ខ្ពស់ ក្នុង​ការ​ប្រើប្រាស់​របស់​របរ​ល្អ​ៗ។ ជាក់ស្ដែង lifestyle ប្រចាំ​ថ្ងៃ និង​ពេល​ចូលរួម​កម្មវិធី​ផ្សេង​ៗ ពី​ចុង​សក់ ដល់​ចុង​ជើង​ពិតជា​គ្មាន​កន្លែង​ឲ្យ​ទាស់​ឡើយ។

ដូច​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន អ្នកនាង និង​ស្វាមី​គឺ​លោក ផន មុតសុក្រឆពណ្ណ បាន​បណ្ដើរ​គ្នា​ចូលរួម​កម្មវិធី​មង្គលការ​មិត្ត​សម្លាញ់ ដែល​ជា CEO វ័យ​ក្មេង និង​មាន​ជំនួញ​លោក គួច វរ្ម័ន ឬ​មាន​ឈ្មោះ​ក្រៅ Cameron ព្រម​ទាំង​ភរិយា ឈុនប៊ុនថា អេលីហ្សា លើ​ទឹកដី​អ៊ីតាលី។

Jade ពិតជា​ស្ត្រី​មាន​ចំណេះដឹង រូប​សម្រស់ និង​ការ​រៀបចំ​ខ្លួន​បែប​ទាន់​សម័យ។ គ្រាន់តែ​មុន និង​ថ្ងៃ​កម្មវិធី Jade ប្រើប្រាស់​កាបូប​ដៃ Hermès ២ ម៉ូដ​ផ្សេង​គ្នា។ មុន​ថ្ងៃ​មង្គលការ​កូន​កំលោះ​កូន​ក្រមុំ​រៀបចំ​កម្មវិធី​ជប់លៀង ហើយ​ពេល​នោះ ភរិយា​ លោក ផន មុតសុក្រឆពណ្ណ បាន​កាន់​កាបូប Hermès White Mini Kelly Picnic 20cm of Osier Wicker and Swift Leather with Palladium Hardware តម្លៃ​ចន្លោះ​ចាប់ពី ៤៥ ០០០ ទៅ ៥៥ ០០០ ដុល្លារ។ ដោយ​រ៉ូប​អ្នកនាង​គឺជា​ប្រេន Pucciដែល​មាន​ឈ្មោះ​ថា Iride gathered wool-blend មាន​តម្លៃ​ជាង ២ ៣០០ ដុល្លារ។

រី​ឯ​ថ្ងៃ​កម្មវិធី ប៉ោហ្គិច បាន​ជ្រើសរើស​ឈុត​ពណ៌​ប្រផេះ ជា​ប្រេន​ Halter Beaded តម្លៃ​ជាង ៩ ៧៧០ ដុល្លារ និង​កាបូប​ដៃ​ពណ៌​ដូច​រ៉ូប គឺ​ជា​ប្រេន Hermès និង​មាន​ឈ្មោះ​ពេញ​ថា Hermès Special Order (HSS) Kelly Sellier 20 Gris Perle, Black Matte Alligator Gold Hardware តម្លៃ​ប្រមាណ ៧៧ ៥០០ ដុល្លារ។ បូក​រួម​ជាមួយ​គ្រឿងអលង្ការ Bulgari៕

អត្ថបទ៖ ឆដា, រូបភាព៖ IG tangporgech