វីដេអូគូស្វាមីភរិយាខ្មែរ រៀបមង្គលការនៅបឹង Como ដ៏ល្បី នាទឹកដីអ៊ីតាលី ទទួលបានការចាប់អារម្មណ៍ខ្លាំង

កាល​ពីពេល​ថ្មី​ៗ​​នេះ CEO វ័យក្មេង គួច វរ្ម័ន ឬ​មាន​ឈ្មោះ​ក្រៅ Cameron ដែល​មហាជន​ស្គាល់​ថា​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​ពេទ្យ ​និង​ផលិតផល​ឱសថ កាលពី​សប្ដាហ៍​មុន បាន​ដឹកដៃ​ភរិយា ឈុនប៊ុនថា អេលីហ្សា ទៅ​រៀបការ​នៅ​បឹង Como ដ៏ល្បី នា​ទឹកដី​ប្រទេស​អ៊ីតាលី។

តាមដានជាមួយយើង៖ Million Times

កូន​ក្រមុំ និង​កូន​កំលោះ បាន​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ និង​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជា​មិត្ត​សម្លាញ់ និង​គ្រួសារ​តិចតួច​ប៉ុណ្ណោះ តែ​បរិយាកាស​ពោរពេញ​ដោយ​ភាព​រីករាយ និង​កក់ក្ដៅ ដោយ​សារ​ការ​កម្មវិធី ទីតាំង និង​ការ​រៀបចំ​យ៉ាង​ពិសេស ហើយ​សម្រិតសម្រាំង​បំផុត។

មុន​មង្គលការ ក៏​មាន​ការ​ជួបជុំ​សប្បាយ​ដែរ ដោយ​កូន​កំលោះ និង​កូន​ក្រមុំ បាន​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត និង​រៀបរយ​បំផុត។ សម្រាប់​ឈុត​កូន​ក្រមុំ​វិញ ឃើញ​ថា​ស្រស់​ស្អាត និង​ជា​រ៉ូប​ប្រេន​ល្បី​ៗ។

វីដេអូ និងរូបភាពជាច្រើន​របស់​កូន​ក្រមុំ លើ​បឹង Como ទទួល​បាន​ការ​កោតសរសើរ​ខ្លាំង ទាំង​នៅ​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​បរទេស។ អ្នក​ចូលរួម​បញ្ចេញ​មតិ​យោបល់ សរសើរ​ពី​ភាព​រ៉ូមែនទិក និង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ​កូន​ក្រមុំ​ជាពិសេស ការ​រៀបចំ​ទទួល​ភ្ញៀវ​តែ ៤០ នាក់។

កម្មវិធី​ជាច្រើន​ដែល​ CEO វ័យក្មេង គួច វរ្ម័ន និង​ភរិយា​រៀបចំ​ឡើង ពិតជា​គួរឲ្យ​ចាប់អារម្មណ៍ និង​ទាក់ទាញ​ខ្លាំង។ គួរ​បញ្ជាក់​ថា កូន​ក្រមុំ​ ជាអ្នកជំនួញ​ដ៏ពូកែម្នាក់ដែរ ​គឺម្ចាស់ហាង Nori PP & Savoir Cafe SG៕

អត្ថបទ៖ ឆដា, រូបភាព៖ thestudiocomo និង wow.wedding