អនុប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា ម៉ៅ ចំណាន បានណែនាំកន្លែងទេសចរដល់ប្រជាពលរដ្ឋខ្មែរ ដែលមានភាពស្រស់ស្អាតមួយជ្រុងទៀត នោះគឺឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត។


អ្នកឧកញ៉ា ម៉ៅ ចំណាន បានឲ្យដឹងថា ពេលនិយាយដល់ប្រទេសកម្ពុជា មានពុកម៉ែបងប្អូនជាច្រើន ប្រហែលជានឹកឃើញមុនគេដល់ប្រាសាទដ៏អស្ចារ្យ និងវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។ ប៉ុន្តែកម្ពុជានៅមានភាពស្រស់ស្អាតមួយជ្រុងទៀត ដែលអនុប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ចង់ឲ្យមនុស្សកាន់តែច្រើនបានទៅស្គាល់ និងទទួលយកបទពិសោធន៍ នោះ គឺឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលមានខ្សាច់ស ទឹកសមុទ្រថ្លា និងទេសភាពដ៏ស្ងប់ស្ងាត់។
កោះរ៉ុង គឺជាកន្លែងមួយដែលអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលចិត្តទៅសម្រាក និងបន្ថយភាពមមាញឹកពីជីវិតប្រចាំថ្ងៃ។ ដែលនេះជាការចូលរួមផ្សព្វផ្សាយ ក៏ដូចជាឲ្យប្រជាពលរដ្ឋខ្មែរ បានស្គាល់ពីកន្លែងទេសចរនៅក្នុងស្រុក ឲ្យបានគ្រប់ទីកន្លែង។


ប្រធានសមាគមសិល្បករខ្មែរ បានបន្ថែមទៀតថា នៅកោះ ភ្ញៀវទេសចរអាចដើរលេងតាមឆ្នេរ គយគន់សមុទ្រ ចំណាយពេលជាមួយគ្រួសារ និងអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកពីការងារហត់នឿយបន្តិច។
ភរិយាអ្នកឧកញ៉ា គិត ម៉េង ចង់ឲ្យពុកម៉ែបងប្អូនខ្មែរកាន់តែច្រើន នឹងចំណាយពេលស្វែងយល់ និងធ្វើដំណើរទៅកាន់តំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា រួមទាំងឆ្នេរសមុទ្រ និងកោះនានាផងដែរ ហើយក៏សង្ឃឹមថា ភ្ញៀវទេសចរមកពីជុំវិញពិភពលោកនឹងបានឃើញថា កម្ពុជាមានកន្លែងកម្សាន្ត លំហែជាច្រើនសម្រាប់ពួកគេស្វែងយល់ ចាប់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ រហូតដល់សម្រស់ធម្មជាតិនៃតំបន់ឆ្នេរ៕



អត្ថបទ៖ ឆដា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan



