កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ មង្គលការដ៏ស្រស់ស្អាត និងអស្ចារ្យ ព្រោះតែការរៀបចំ បែបខ្មែរបុរាណសុទ្ធសាធ ហើយកូនក្រមុំក៏រៀបចំតុបតែងខ្លួនយ៉ាងសមសួនបំផុតនោះ ថ្មីៗនេះកូនស្រីឧកញ៉ា សៅ សេងហាក់ អ្នកនាង លី សូវុន ដារីតា ព្រមទាំងលោក សុខ សេរីឧត្តម បានបណ្ដើរគ្នាត្រសងទៅចូលរួមមង្គលការមិត្តភ័ក្តិនៅប្រទេសអ៊ីតាលី។


អ្នកនាង លី សូវុន ដារីតា បានតុបតែខ្លួនបែបស្រស់ស្អាត សមនឹងទិដ្ឋភាពមង្គលការដ៏រ៉ូមែនទិក នៅលើទឹកដីអ៊ីតាលី ហើយសមនឹងបរិយាកាសមាត់បឹងល្បី មើលទៅល្អឥតទាស់ស័ក្ដិសមនឹងរូបសម្រស់។
មិនថាក្នុងឈុតណាឡើយ ស្រ្តីភអិជនរូបនេះ មិនបានតុបតែងមុខក្រាស់ៗឡើយ មិនខុសពីថ្ងៃមង្គលការខ្លួនទេ ស្ទីលទម្លាក់សក់ធម្មតាៗ តែមើលទៅស្រស់ស្អាតបែបធម្មជាតិ ពិតជាគយគន់មិនចេះណាយ។


គួរបញ្ជាក់ថា កាលថ្ងៃមង្គលការ កាលពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ គូស្វាមីទទួលបានការកោតសរសើរខ្លាំងមែនទែន ពីការរៀបចំពិធី ដោយយកផ្លែឈើ បន្លែ ផ្កា មកដេគ័របែបខ្មែរ កម្រងផ្កាគឺក្រងពីផ្លែម្រេចខ្ចី សូម្បីវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវក៏យកផ្លែអង្គញ់ច្នៃឆ្លាក់ក្បាច់ជូនដែរ៕







អត្ថបទ៖ ឆដា, រូបភាព៖ IG sowondaritalee



