ម៉ូដសក់ខ្លី លើកសម្ផស្សលោកស្រី ហុង ដានី កាន់តែក្មេងស្រស់ស្អាតថែមមួយកម្រិតទៀត

អគ្គ​នាយិកា​ក្រុមហ៊ុន ប៉េងហួត គ្រុប គឺ​លោកស្រី ហុង ដានី កាលពីពេលថ្មីៗបាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធីមួយ ​របស់​ក្រុមហ៊ុន​ខ្លួន ហើយ​ម្ដង​នេះ​គេ​សង្កេត​ឃើញ​ថា​អ្នក​ជំនួញ​ស្រ្តី​រូប​នោះ កាន់តែ​ស្រស់​ស្អាត។

តាមដានជាមួយយើង៖ Million Times

លោកស្រី ដានី នៅ​ថ្ងៃ​សន្និសីទ​សារព័ត៌មាន​នៃ​យុទ្ធនាការ​សប្បុរសធម៌ «ភ្នែកល្អ ជីវិតល្អ» កាលពី​ម្សិលមិញ​ថ្ងៃ ២៨​ខែ​កញ្ញា ឆ្នាំ ២០២៦ បាន​ទាក់ទាញ​ក្រសែភ្នែក​អ្នក​ចូលរួម ដោយសារ​ភាព​ទន់ភ្លន់ និង​រួសរាយ​រាក់ទាក់។

ប៉េង ហួត គ្រុប ជាមួយនឹងការប្តេជ្ញាចូលរួមលើកកម្ពស់សុខុមាលភាព និង​គុណភាព​ជីវិត​របស់​កុមារ​កម្ពុជា បាន​សហការរៀបចំសន្និសីទសារព័ត៌មាននៃយុទ្ធនាការសប្បុរសធម៌ «ភ្នែកល្អ ជីវិតល្អ» និង​ចូលរួម​បរិច្ចាគ​ថវិកា ៥ ម៉ឺន​ដុល្លារ​ជូនមន្ទីរពេទ្យកុមារអង្គរ។

​

បង្ហាញ​វត្តមាន​ថ្មីៗ​នេះ ភរិយា​អ្នក​ឧកញ៉ា ថៃ ជាហួត នាយក​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប មក​ជាមួយ​ម៉ូដ​សក់​ខ្លី​ក្ដោប​ក មើល​ទៅ​កាន់តែ​ស្រស់​ស្អាត និង​ក្មេង​វ័យ។ លោកស្រី​ចូលចិត្ត​កាត់​សក់​ម៉ូដ​ខ្លី​នេះ​ខ្លាំង​ណាស់ ស៊ី​នឹង​ទម្រង់​មុខ ពិសេស​ជួយ​លើក​សម្រស់​បាន​ថែម​មួយ​កម្រិត​ទៀត។

ទោះ​ស្ថិត​ក្នុង​សម្លៀកបំពាក់​ធម្មតា តែ​មិន​អាច​បិទបាំង​ពី​ភាព​ស្រស់​ស្អាត​បាន​ឡើយ ដោយ​លោកស្រី​ភរិយា​សេដ្ឋី ថៃ ជាហួត នៅតែ​លេចធ្លោ និង​អ្នក​ចូលរួម​កោតសរសើរ​គ្រប់គ្នា។

គួរបញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ ២៨ ខែ​កញ្ញា ដល់​ថ្ងៃ ២៣ ខែ​តុលា ឆ្នាំ ២០២៦ ក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ ដើម្បីពង្រឹងប្រតិបត្តិការរបស់មន្ទីរពេទ្យ ព្រមទាំងគាំទ្រដល់ការសាងសង់ មជ្ឈមណ្ឌលចក្ខុរោគ ដែល​នឹង​ក្លាយ​ជា​ក្តី​សង្ឃឹម​ថ្មី សម្រាប់​កុមារ​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស៕

អត្ថបទ៖ ឆដា, រូបភាព៖ Peng Huoth Group