សម្ដេចធិបតី បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ
សេដ្ឋីកសិកម្ម ម៉ុង ឫទ្ធី សាងសង់រោងចក្រផលិតជី ដើម្បីកាត់បន្ថយការនាំចូលពីបរទេស
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាសេដ្ឋីផ្នែកកសិកម្មដ៏ល្បីនៅកម្ពុជា បានដឹកនាំក្រុមការងារបច្ចេកទេស ចុះមកពិនិត្យមើលសកម្មភាព សាងសង់រោងចក្រផលិតជីធម្មជាតិ
ជប៉ុន ផ្ដល់ជំនួយឥតសំណងជិត ២០លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន ២
បើតាមក្រសួងការបរទេសកម្ពុជា ជំនួយឥតសំណងនេះ បានបង្ហាញពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយជំរុញកំណើនប្រកបដោយចីរភាព។
អ្នកឧកញ៉ា សួរ វីរៈ ចំណាយថវិកា ៥៦ម៉ឺនដុល្លារ ជួយស្ថាបនាផ្លូវ និងបង្គោលសូឡាជូនពលរដ្ឋនៅឃុំកោះស្តេច
ផ្លូវបេតុងអាមេនេះមានប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបានបំពាក់បង្គោលសូឡាបំភ្លឺសងខាងផ្លូវចំនួន ៤០០ដើម ដែលជាផ្លូវចូលកំពង់ផែកោះស្តេច ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយចំណាយថវិកាចំនួន ៥៦ម៉ឺនដុល្លារ។
គម្រោងសាងសង់ ទំនប់អាងទឹកវិទ្យាស្ថានតេជោសែនក្នុងខេត្តតាកែវ សម្រេចបាន ៦០ភាគរយហើយ
គម្រោងនេះ នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
អាមេរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។
ប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋប្រែក្លាយការឈឺចាប់ពីការឈ្លានពានរបស់បរទេសទៅជាឱកាសនៃការពង្រឹងខ្លួនគ្រប់វិស័យ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់យុវជនដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ថែមទៀត។
អាជ្ញាធរ នឹងមិនអនុញ្ញាតឱ្យលក់ដូរលើដងផ្លូវជុំវិញផ្សារដើមគរចាស់ទៀតទេ ចាប់ពីថ្ងៃទី១៨ ខែមករាតទៅ
ដើម្បីលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ
គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោត នាក្រុងតាខ្មៅ មានការរៀបចំជាផ្លូវថ្មើរជើង អាហារដ្ឋាន និងហាងកាហ្វេ ជាដើម
គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលនេះ មានសួនសាធារណៈប្រវែង ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។ ក្នុងនោះបានរៀបចំជា ៣ថ្នាក់។
សម្ដេច ព្រះរាជបុត្រី នរោត្តម អរុណរស្មី យាងជាអធិបតីពិធីសម្ពោធ «សួនច្បារនរោត្តម សីហនុ» នៅបារាំង
ពិធីសម្ពោធដ៏ស្រស់ស្អាតនៃ «សួនច្បារនរោត្តម សីហនុ» ឬ Jardin Norodom Sihaknouk ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ ៨ ខែមករា ឆ្នាំ ២០២៦ កន្លងទៅម្សិលមិញ













