ម្ចាស់ប្រេន Mojo ដ៏ល្បី គឺអ្នកនាង ស្រីណៃ បើទោះជាពេលនេះមានកូនប្រុសស្រី ២ នាក់ហើយក្ដី តែបើក្រឡេកទៅមើលរូបសម្រស់ និងរាងរៅវិញ នៅតែស្រស់ស្អាតគ្មានប្រែឡើយ ហើយស្ទីល៍សម្លៀកបំពាក់នៅតែឡូយ។


ចម្រើន ផាន់ណៃ ដែលអ្នកលេងបណ្ដាញសង្គមស្គាល់ថា ស្រីណៃ មិនត្រឹមតែមានសមត្ថភាពគ្រប់គ្រងជំនួញយ៉ាងល្អប៉ុណ្ណោះទេ ការរៀបចំខ្លួនជាអ្នកជំនួញសម័យថ្មីពិតជាមិនអាចខ្វះបានដូចគ្នា។
ជាក់ស្ដែងកាលពីថ្ងៃ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ ម្សិលមិញនេះ ស្រីណៃ បានចូលរួមកម្មវិធីអ្នកជំនួញអនឡាញដូចគ្នា ដោយបានជ្រើសរ៉ូបខ្លីពណ៌ខ្មៅ និងកាន់កាបូបដៃ Chanel Large East West Top Handle Long Vanity Case with Chain Black Croc Embossed Calfskin Gold Hardware តម្លៃ ៦ ៥០០ ដុល្លារ។
ងាកទៅមើលគ្រឿងអលង្ការវិញ មានខ្សែដៃ Van & Cleef មួយ អមជាមួយកងដៃ ហើយខ្សែកពេជ្រត្បូងពណ៌បៃតងយ៉ាងស្អាត ភ្លឺចិញ្ចាច។ សម្រាប់ស្បែកជើងកែវវិញ ស្រីណៃ បានជ្រើសរើសប្រេន Christian Louboutin តម្លៃរាប់ពាន់ដុល្លារ។
ម្ចាស់ប្រេន Mojo ជាស្រ្តីដែលបានខិតខំកសាងជំនួញផ្ទាល់ដៃ រហូតមានអ្វីគ្រប់យ៉ាង ហើយការប្រើសម្ភារមានតម្លៃដែលជារបស់ប្រេនកម្រ ជារឿងធម្មតាសម្រាប់អ្នកខិតខំ ព្រោះមានទាំងសមត្ថភាពរកទិញបាន ដោយខ្លួនឯង៕



អត្ថបទ៖ ឆដា, រូបភាព៖ NayNay Shanti






