ក្រុមហ៊ុនចំនួន ៦ បានបង្ហាញតម្រូវការគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាសរុប ១៤៤,០០០ តោន ខណៈសមាគមស្វាយចន្ទីកម្ពុជា (សសក) កំពុងជំរុញការតភ្ជាប់ដោយផ្ទាល់រវាងអ្នកផលិត និងអ្នកទិញ ដើម្បីពង្រីកទីផ្សារ និងជួយបង្កើនឱកាសលក់សម្រាប់កសិករ
Category: សេដ្ឋកិច្ច
ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា អាចកើនដល់ ១,៨ ពាន់លានដុល្លារ នៅឆ្នាំ២០២៩
ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ១,១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ ពាន់លានដុល្លារ នៅឆ្នាំ២០២៩ ខណៈក្រសួងពាណិជ្ជកម្មកំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ឆ្ពោះទៅឆ្នាំ២០៣០
រយៈពេល ៨ ខែ ពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបាន ១១ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ ១១.១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៦ ខណៈកម្ពុជាកំពុងជំរុញការពង្រីកការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអាមេរិក
កម្ពុជា ជំរុញឱ្យក្រុមហ៊ុនចិន ៣ មកបោះទុនក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា LED និងអាគុយ EV
កម្ពុជាបានជំរុញឱ្យក្រុមហ៊ុនចិនចំនួន ៣ មកបោះទុនលើគម្រោងវិនិយោគថ្មីៗក្នុងវិស័យអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម បច្ចេកវិទ្យា LED និងធាតុផ្សំអាគុយសម្រាប់រថយន្តអគ្គិសនី (EV) ក្នុងបេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅទីក្រុងស៊ិនជិន ខេត្តក្វាងទុង ប្រទេសចិន
ក្រុមហ៊ុនចុះបញ្ជី ២៨ កៀរគរទុនបានប្រមាណ ៧២០ លានដុល្លារ តាមរយៈផ្សារមូលបត្រកម្ពុជា
ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុនប្រមាណ ៧២០ លានដុល្លារ តាមរយៈផ្សារមូលបត្រកម្ពុជា ខណៈសកម្មភាពជួញដូរភាគហ៊ុនបានបន្តកើនឡើងក្នុងឆ្នាំ២០២៦
កម្ពុជាទាក់ទាញគម្រោងវិនិយោគ ៣៧ ក្នុងទំហំទុនជាង ២៣០ លានដុល្លារ ក្នុងខែសីហា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មីសរុបចំនួន ៣៧ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ២៣៣ លានដុល្លារ នៅក្នុងខែសីហា ឆ្នាំ២០២៦ ដែលអាចបង្កើតឱកាសការងារប្រមាណ ២៣ ពាន់កន្លែងជូនប្រជាពលរដ្ឋ
កម្ពុជាចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ ពាន់លានដុល្លារ សម្រាប់គម្រោងហ្វូណនតេជោ
ម្ពុជា និងចិនបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមានតម្លៃជិត ១ ពាន់លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាគម្រោងសំខាន់សម្រាប់ការតភ្ជាប់ផ្លូវទឹក និងការជំរុញសកម្មភាពសេដ្ឋកិច្ចតាមបណ្តោយផ្លូវទឹក
ខេត្តព្រះសីហនុ ផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគ ៥០០ តម្លៃជាង ៨ ពាន់លានដុល្លារ
ក្នុងរយៈពេលជាង ២ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីដល់គម្រោងសរុប ៥០០ ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨.៤៧ ពាន់លានដុល្លារអាម៉េរិក
ស្វាយរៀង គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២ នៅខេត្តស្វាយរៀង ខណៈតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសបានទាក់ទាញទុនវិនិយោគ ១៣.៨ ពាន់លានដុល្លារ និងបង្កើតការងារប្រមាណ ២៤៦,០០០ កន្លែង គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦
ទីផ្សារមូលបត្រ នឹងក្លាយជាស្ពានភ្ជាប់ SMEs ទៅកាន់ប្រភពទុនរយៈពេលវែង
ខណៈទីផ្សារមូលបត្រកម្ពុជាបានកៀរគរដើមទុនជាង ៧០០លានដុល្លារ រួចមកហើយ និយ័តករមូលបត្រកម្ពុជាកំពុងជំរុញឱ្យទីផ្សារនេះក្លាយជាស្ពានភ្ជាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ទៅកាន់ប្រភពទុនរយៈពេលវែង និងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម













