ស្វាមីសេដ្ឋិនី សុខ រស្មី ថៅកែស្រីស៊ីប៊ែលប៉ារីស រៀបចំខួបអាពាហ៍ពិពាហ៍១០ ឆ្នាំ យ៉ាងកក់ក្ដៅ មានទាំងស្នាមញញឹម និងទឹក្នែក

បើ​និយាយ​ពី​សេដ្ឋិនី​ផ្នែក​អាហារ​បំប៉ន សុខ រស្មី គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ស៊ីប៊ែលប៉ារីស ជា​អ្នក​ជំនួញ​ស្រី​ដែល​មិន​ត្រឹម​ល្បី​ខាង​ផលិតផល តែ​ជា​សប្បុរសជន​ដែល​មិន​ចេះ​ប្រកាន់​ខ្លួន​និង​តែងតែ​រៀបចំ​ខ្លួន​បែប​ធម្មតា​ៗ។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃ ២ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ កន្លង​ទៅ​ស្វាមី​លោកស្រី សុខ រស្មី បាន​រៀបចំ​កម្មវិធី​យ៉ាង​រ៉ូមែនទិក និង​ពោរពេញ​ទៅ​ដោយ​ទឹកភ្នែក​នៃ​ក្ដី​រំភើប ព្រោះ​បាន​មើល​អនុស្សាវរីយ៍​ល្អ​ៗ​កន្លង​មក​ជាមួយ​គ្នា។

ក្នុង​ឈុត​គ្រឿង​ពេជ្រ ភ្លឺ​ចិញ្ចាច រួម​ជាមួយ​នាឡិកាដៃ​ម៉ាក​ល្បី​ Franck Muller Vanguard Lady Diamond Pave។ បើ​និយាយ​ពី​ការ​រៀបចំ​តុបតែង​ខ្លួន​វិញ លោកស្រី សុខ រស្មី មើល​ទៅ​បែប​សាមញ្ញ​ៗ មិន​ចូលចិត្ត​ភាព​ឡូយឆាយ អួត​សម្ញែង​អ្វី​ច្រើន​ទេ។

ខណៈ​ដែល​ឈុត​វិញ ថៅកែ​ស្រី​ក្រុមហ៊ុន​ស៊ីប៊ែលប៉ារីស បាន​ជ្រើស​រើស​ពណ៌​បៃតង​ឲ្យ​សម​គ្នា​ទៅ​ផលិតផល​នៃ​ក្រុមហ៊ុន​ខ្លួន។ ឧកញ៉ា ឡោក ដារិទ្ធ ដែល​ជា​ស្វាមី គឺជា​អ្នក​ធុរកិច្ច មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង តែ​មិន​ដែល​ប្រកាន់​ខ្លួន ធ្វើ​កិច្ចការ​គ្រប់​បែប​យ៉ាង​ក្នុង​ហាង​របស់​លោក។

សម្រាប់​ភរិយា​បណ្ដូល​ចិត្ត​របស់​លោក ឧកញ៉ា ឡោក ដារិទ្ធ តែងតែ​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​លោកស្រី សុខ រស្មី គ្រប់​ពេល​វេលា និង​គោរព​ការ​សម្រេច​ចិត្ត​ដៃគូ​រហូត៕

អត្ថបទ៖ ឆដា, រូបភាព៖ Sok Reaksmey