ឧកញ៉ា ឡូវ ហ្គេចម៉ី បង្ហាញខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ស្វាយ

ឧកញ៉ា ឡូវ ហ្គេចម៉ី ដែលជាកូនស្រីឧកញ៉ា ឡូវ ហ៊ឹង ​ស្ត្រី​អ្នក​ជំនួញ​ទាន់​សម័យ និង​មាន​រូប​សម្រស់​ស្រស់​ស្អាត ដោយ​ថ្មី​ៗ​នេះ​ម្ចាស់​សម្អាង​ការ​ដ៏​ចំណាន​រូប​នេះ គ្រង​ឈុត​ផាមួង​ពណ៌​ស្វាយ​យ៉ាង​ប្រណីត។

តាមដានជាមួយយើង៖ Million Times

ថៅកែ ជីអ៊ឹម សម្អាងការ​ដែល​ជា​ស្រ្តី​មាន​រស​និយម​ទាន់​សម័យ បាន​ជ្រើសរើស​ឈុត​ប្រពៃណី​ពណ៌​ស្វាយ ព្រម​ជាមួយ​កាបូប​ដៃ​KWANPEN raffles 1819 crocodile-effect top-handle tote bag ដែល​ជា​របស់​មាន​តម្លៃ។

បើ​និយាយ​ពី​សម្រស់​ឧកញ៉ា ឡូវ ហ្គេចម៉ី ពិត​ជា​ស្រស់​ស្អាត ញញឹម​មាន​មន្ត​ស្នេហ៌​អម​ដោយ​ថ្ពាល់ខួច។ កូន​ស្រី​ឧកញ៉ា ឡូវ ហ៊ឹង រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជំនួញ​មាន​ទាំង​សម្រស់ និង​ចំណេះ​ជំនាញ។

បើ​និយាយ​ពី​ស្ត្រី​ដែល​មាន​ទាំង​ព្រម​រូប​នេះ ការ​រៀបចំ​ខ្លួន​ពិតជា​ស្រស់​ស្អាត និង​សម​សួន​គ្រប់​កាលៈទេសៈ​តែម្ដង។ ជាពិសេស​ក្នុង​ឈុត​បុរាណ​ដែល​ច្នៃ​ឡើង​ពី​សូត្រ​ខ្មែរ ព្រម​ជាមួយ​គ្រឿងអលង្ការ​ទាន់​សម័យ និង​កាបូប​ស្បែក​ជើង​យីហោ​ល្បី​ៗ​លំដាប់​ពិភពលោក។​

តាំង​ពី​រៀប​មង្គលការ​តាំង​ពី​ឆ្នាំ ២០២៤ រួច​មក​អគ្គ​នាយិកា ជីអ៊ឹម សម្អាងការ បាន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ថែរក្សា​ក្រុម​គ្រួសារ។ តាម​រយៈ​រូបភាព​នៅ​បណ្ដាញ​សង្គម ឧកញ៉ា ឡូវ ហ្គេចម៉ី បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក៕

អត្ថបទ៖ ឆដា, រូបភាព៖ GM Lov និង FAST films&photography