កន្លងមកសកម្មភាពជាច្រើនដែលខាងគ្រួសារអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងក្លាយជាដន្លងនឹងគ្នា ឥឡូវកាន់តែជិតឮដំណឹងល្អឆាប់ៗនេះហើយ។

ដោយថ្មីៗនេះ គ្រួសារអ្នកឧកញ៉ា គិត ម៉េង បានជួបពិភាក្សាជាមួយខាង អ្នកឧកញ៉ា លាង ម៉េង កំពុងរៀបចំការងារ និងប្លង់ខ្លះៗនៃកម្មវិធីភ្ជាប់ពាក្យកូនៗទាំង ២ គឺកញ្ញា គិត ស៊ូរៀរង្សី និងកំលោះសង្ហាលោក អ៊ឹង វិសាល ហៅ Bryan។
ដោយកិច្ចពិភាក្សានោះមានការចូលរួមពីសំណាក់ពីអ្នកឧកញ៉ា គិត ម៉េង និងភរិយា ព្រមទាំងកូនស្រី ដែលជាអនាគតកូនក្រមុំ និងក្រុមគ្រួសារ អ្នកឧកញ៉ា លាង ម៉េង ទាំងមូលដូចគ្នា និងសហការីជាច្រើនរូបផងដែរ។


បើយោងតាមការបង្ហោះលើបណ្ដាញសង្គមតិច តុក លោក សុខ រ៉ាវី ពិធីករដែលបានឲ្យដឹងថា “ដន្លង ពិភាក្សាគ្នា រឿងភ្ជាប់ពាក្យកូន” ដែលនេះសបញ្ជាក់ឲ្យឃើញថា ដំណឹងរៀបការនៃគ្រួសារសេដ្ឋីទាំង ២ ពិតជាធ្វើឡើងក្នុងពេលឆាប់ៗនេះមែន។
គួរបញ្ជាក់ថា លោក អ៊ឹង វិសាល ដែលជាកូនប្រុស សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង មានវ័យ ២៥ ឆ្នាំ។ ចំណែកកូនស្រីច្បងនៃសេដ្ឋី គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានវ័យ ១៩ ឈានចូល ២០ ឆ្នាំ។
អនាគតកូនកំលោះកូនក្រមុំគូនេះ បានស្គាល់គ្នាតាំងពីនៅក្មេងវ័យ ហើយគ្រួសារទាំងសងខាងសុទ្ធតែជាមនុស្សស្គាល់ និងរាប់អានគ្នាស្រាប់។ ទាំងរូបសម្បត្តិ ភោគសម្បត្តិ ចំណេះដឹង និងជំនាញពិតជាសមនឹងគ្នាខ្លាំងណាស់៕

អត្ថបទ៖ឆដា, រូបភាព៖ Tik Tok Mc Rasy Sok






