មង្គលការដ៏អធិកអធមកាលពីសប្ដាហ៍មុនរបស់គូស្នេហ៍អភិជនកូនក្រមុំ ឈុនប៊ុនថា អេលីហ្សា និង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd គួច វរ្ម័ន មានវត្តមានព្រះនាង នរោត្តម ពង្ស់សូរិយា និងស្វាមីផងដែរ។

មិនថាមង្គលការនៅអ៊ីតាលី ឬនៅលើទឹកដីកម្ពុជាព្រះនាង សូរិយា និងស្វាមី គឺលោក អ៊ឹង ស៊ីវឈន់ តាំងពីពិធីថ្ងៃចូលរោងមកម្ល៉េះ។ ដូចដឹងហើយថា ភរិយាសេដ្ឋីវ័យក្មេងថៅកែទឹកសុទ្ធ ប្រូវីដា មានផ្ទៃពោះជិតគ្រប់ខែ តែមិនអាចបង្អាក់ការចូលរួមថ្ងៃពិសេសសម្លាញ់ចិត្តបានឡើយ។
ក្នុងកម្មវិធីទាំង២ ថ្ងៃរបស់ក្រមុំ ឈុនប៊ុនថា អេលីហ្សា និងកូនកំលោះ គួច វរ្ម័ន ឃើញថា ព្រះនាង នរោត្តម ពង្ស់សូរិយា បានរៀបចំកាយាយ៉ាងសមសួន និងមានភាពលេចធ្លោជាមួយឈុត និងកាបូបដៃប្រេនល្បី។


ក្នុងនោះ ព្រះនាង នរោត្តម ពង្ស់សូរិយា បានគ្រងឈុតរ៉ូបពណ៌ផ្កាឈូក និងក្រហមក្រមៅ ព្រមទាំងកាន់កាបូបដៃ Chanel Small Nano Kelly Shopper ពណ៌ប្រាក់តម្លៃប្រមាណ ៨ ពាន់ដុល្លារ។
គួរបញ្ជាក់ផងដែរថា ព្រះនាង នរោត្តម ពង្ស់សូរិយា និងស្វាមី អ៊ឹង ស៊ីវឈន់ ដែលជាអគ្គនាយកក្រុមហ៊ុនទឹកស្ព្រីងប្រូវីដា គឺជាមិត្តជាមួយកូនកំលោះ គួច វរ្ម័ន និងកូនក្រមុំ ឈុនប៊ុនថា អេលីហ្សា ស្គាល់ និងរាប់អានគ្នាតាំងពីក្មេងៗ៕



អត្ថបទ៖ឆដា, រូបភាព៖ ឧត្តមប្រណិត wedding planner និង អ៊ីនធឺណិត






