នាវាទេសចរណ៍អន្តរជាតិ មួយគ្រឿងដែលមានឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃ ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦។


នាវេលាម៉ោង ៧៖ ០៥ នាទីព្រឹក ថ្ងៃ ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលនាវាទេសចរណ៍អន្តរជាតិ ឈ្មោះ VIKING ORION ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ, ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅទឹក -៦,៨០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព។
នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ VIKING ORION មានគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពី ប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុប ៤៦៥ នាក់ (ស្រី ១១១ នាក់) មាន ៣៤ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុប ៨៨៨ នាក់ (ស្រី ៤៧០ នាក់) មាន ១៤ សញ្ជាតិ។
ភ្ញៀវទេសចរណ៍សញ្ជាតិដែលមានចំនួនច្រើនជាងគេ គឺសហរដ្ឋអាមេរិក ៧៣៦ នាក់ (ស្រី ៣៩៣ នាក់) ហើយនាវាទេសចរណ៍អន្តរជាតិនេះ នឹងចាកចេញទៅប្រទេសថៃ ស្អែកនាវេលាម៉ោង ២ រសៀល ត្រូវនឹងថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ២០២៦៕






អត្ថបទ៖ ឆដា, រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ






