មិនថាស្ថិតក្នុងសម្លៀកបំពាក់បែបណា សេដ្ឋិនី ម៉ៅ ចំណានតែងតែរៀបចំខ្លួនយ៉ាងសមសួនជាមួយគ្រឿង​អលង្ការ​ដ៏​អស្ចារ្យជាប្រចាំ

សេដ្ឋិនី ម៉ៅ ចំណាន គឺជា​ស្ត្រី​ធុរកិច្ច និង​ជា​សប្បុរសជន​ដ៏​ឆ្នើម​មួយ​រូប ហើយ​ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង មាន​ភាព​លេចធ្លោ​គ្រប់​កាលៈទេសៈ ព្រោះ​ការ​រៀបចំ​ខ្លួន​បាន​រៀបរយ និង​ស្រស់​ស្អាត ហើយ​មិន​ច្រំដែល​ឡើយ។

តាមដានជាមួយយើង៖ Million Times

អ្នក​ឧកញ៉ា ម៉ៅ ចំណាន តែង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្រ្តី​គំរូ​ដល់​នារី​ដទៃ មិន​ត្រឹម​តែ​ទ្រព្យ​តែ​ក៏​ពេញចិត្ត និង​គោរព​ចំពោះ​កាយវិការ​ទន់ភ្លន់ ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម​ដល់​មនុស្ស​ជុំវិញ​ខ្លួន។

ជា​និច្ចកាល​អនុ​ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ពូកែ​ក្នុង​ការ​រៀបចំ​សម្លៀកបំពាក់ និង​គ្រឿងអលង្ការ​សម​នឹង​រូប​សម្ផស្ស និង​ឋានៈ​អនុប្រធានក្រុមប្រឹក្សាភិបាល ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប។ ក្នុង​ការ​រើស​សម្លៀកបំពាក់ គ្រឿង​តុបតែង​ខ្លួន​ដែល​មាន​ជា​គ្រឿងអលង្ការ,​នាឡិកា, កាបូប និង​ស្បែក​ជើង​ម៉ាក​ល្បី​ៗ។

ក្នុង​ចំណោម​គ្រឿង​អលង្ការ​ប្រេន​ៗ​ដែល​សេដ្ឋិនី ម៉ៅ ចំណាន តែងតែ​ប្រើប្រាស់​នូវ​ម៉ាក​ដ៏​អស្ចារ្យ​ដែល​មាន​ប្រភព​មកពី​ប្រទេស​អ៊ីតាលី និង​បារាំង​ជាដើម ដូចជា Bvlgari និង Cartier ហើយ​គ្រឿង​នីមួយ​ៗ​សុទ្ធ​សឹង​ជា Collection កម្រ។

មិន​ថា​ស្ថិត​ក្នុង​​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ឬ​ ឈុត​សម័យ​ឡើយ ប្រធាន​សមាគម​សិល្បករ​ខ្មែរ តែងតែ​មាន​ការ​តុបតែង​ខ្លួន​ជាមួយ​គ្រឿង​អលង្ការ​ប្រេន​ៗ។ មិន​ថា​ចូលរួម​ក្នុង​កម្មវិធី​តូច​ធំ​ឡើយ ភរិយា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប តែងតែ​ស្អាត​ភ្លឹង​ៗ៕

អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng និង​ Lok Chumteav Neak Oknha Mao Chamnan