កូនស្រីអ្នកឧកញ៉ា លាង ម៉េង គឺកញ្ញា អ៊ឹង វត្តី និងគូដណ្ដឹងបានថត pre-wedding លើទឹកដីអង្គរជាច្រើនឈុតមកហើយ ដោយរូបភាព និងវីដេអូជាច្រើនតែងត្រូវបានមហាជនកោតសរសើរថា មានភាពស្រស់ស្អាត និងសមសួនជាខ្មែរ។


ក្រោយពីបញ្ចេញរូបភាព បុរាណរួចមក កញ្ញា អ៊ឹង វត្តី ឬអ្នកលេងបណ្ដាញសង្គមស្គាល់ថាជា Marshell បានបង្ហាញរូបភាព pre-wedding មួយបែបទៀត ដែលស្ថិតក្នុងឈុតសម្លៀកបំពាក់ទាន់សម័យនិងជាប្រេនល្បី The Attico។
មិនថាស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រភេទណាឡើយ កញ្ញា អ៊ឹង វត្តី នៅតែមើលទៅស្អាត ឆើតឆាយ និងពោរពេញដោយទំនុកចិត្ត។ នារីទាន់សម័យ និងជាកូនស្រីសេដ្ឋីប្រចាំស្រុកខ្មែរ សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប រូបនេះមានរូបសម្រស់ស្រស់ស្អាត ថែមទាំងជាអ្នកបន្តវេនជំនាន់ក្រោយរបស់អាជីវកម្មគ្រួសារទៀតផង។


កញ្ញា អ៊ឹង វត្តី និងលោក ស៊ី ហ៊ួតកុក ដែលត្រូវជាកូនប្រុសអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ប្រធានក្រុមហ៊ុន បុរីអេចអិន ឌីវេឡុបមិន រៀលអ៊ីស្តេត ជិតមានដំណឹងល្អ ដោយចូលរោងជ័យនៅពេលឆាប់ៗខាងមុខ។
ទាំង វត្តី និង ហ៊ួត តែងតែត្រូវបានអតិថិជននៃអាជីវកម្មគ្រួសារចាប់អារម្មណ៍ ពីសកម្មភាពជាប្រចាំ ហើយជារឿយៗអ្នកទាំង ២ ក៏បានចូលរួមក្នុងកម្មវិធីរបស់គ្រួសារសងខាងផងដែរ៕









អត្ថបទ៖ ឆដា, រូបភាព៖ marshell.ung






