កំពុងទទួលបានការចាប់អារម្មណ៍ច្រើនមែនទែន ចំពោះមង្គលការរបស់កូនខ្មែរនៅក្រៅប្រទេសគឺ លោក គួច វរ្ម័ន និងគូស្នេហ៍ ឈុនប៊ុនថា អេលីហ្សា ដែលធ្វើឡើងនៅបឹង Como ក្នុងប្រទេសអ៊ីតាលី អមជាមួយភ្ញៀវចូលរួមសុទ្ធតែជាកូនសេដ្ឋីល្បីៗនៅកម្ពុជា។


លោក គួច វរ្ម័ន វ័យ ២៤ឆ្នាំ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារពេទ្យ និងផលិតផលឱសថ។ បុរសសង្ហាររូបនេះ បានបញ្ចប់ការសិក្សាផ្នែកនយោបាយ និងទំនាក់ទំនងអន្ដរជាតិនៅសកលវិទ្យាល័យ Queen Marry ប្រទេសអង់គ្លេស។ ក្រោយពីបញ្ចប់ការសិក្សា កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ក៏លោកទទួលបានដំណឹងល្អ ភ្ជាប់ពាក្យជាមួយគូស្នេហ៍ ឈុនប៊ុនថា អេលីហ្សា។
ភរិយា CEO រូបនោះ មានឈ្មោះ ឈុនប៊ុនថា អេលីហ្សា ជាម្ចាស់ហាង Nori PP & Savoir Cafe SG ហើយក៏ជាស្រ្តីអភិជនរូបល្បី មានមិត្តភ័ក្តិសុខសឹងជាបុគ្គលមានឈ្មោះបោះសំឡេង។
រំលងបាន១ឆ្នាំពេលនេះ ការរៀបការរបស់ពួកគេក៏បានធ្វើឡើងទៅហើយនៅប្រទេសអ៊ីតាលី ក្នុងក្រុង Como ដែលជាក្រុងល្បីឈ្មោះលំដាប់ពិភពលោក និងជាកន្លែងដែលកូនអ្នកមានទ្រព្យសម្បត្តិជាច្រើនជ្រើសរើសយកជាកន្លែងមង្គលការតែម្ដង។ ក្នុងពិធីនេះ គេក៏បានឃើញវត្តមានរបស់អ្នកល្បីឈ្មោះនៅកម្ពុជាជាច្រើននាក់ចូលរួមផងដែរ៕











អត្ថបទ៖ ឆដា៖ រូបភាព៖ Luxury Living Lifestyle Cb🇰🇭 និង One Memory
·



